ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាប្រទេសតូចតែអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ ជាពិសេសការ​ រក្សា​កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់

2024/04/08 04:36:41 pm        162

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា កម្ពុជា​ឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣​ក្នុង​ចំណោម​ប្រទេស​ដែល​មានកំ​ណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះ​គឺ​ជា​ចំណាត់​ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយ​យោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានបន្តថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ​វា​គឺ​ជា​ផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំ និង​ចាត់ចែង​បាន​ល្អ​របស់​រាជ​រដ្ឋាភិបាល​ដែល​ជា​ចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ក្នុង​រង្វង់៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជា​កាលានុវត្តភាពដែល​ជំរុញឱ្យ​កម្ពុជា​ស្គាល់​ការ​អភិវឌ្ឍ​យ៉ាង​លឿនរហ័ស បន្ទាប់ពីកម្ពុជាទទួល​បាន​សន្តិភាព​ពេញ​លេញ​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​ នាឆ្នាំ១៩៩៨។

ឯកឧត្តមលើកឡើងថា កូវីដ-១៩បានចូល​មក​បង្អាក់ និង​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​យ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់។ កម្ពុជាក៏មិនអាច​ចៀស​ផុត​ពី​ផល​ប៉ះពាល់​ នៃវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែ ក្រោមការ​ចាត់​ចែង និង​ដឹក​នាំ​ដ៏​ឆ្លាត​វៃរបស់ប្រមុខដឹកនាំដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយ​ផល​ប៉ះពាល់​ឱ្យ​នៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញ​ប្រទេស និង​ប្រជា​ពលរដ្ឋ​ឱ្យ​ចាកចេញពីកូវីដ-១៩ ជាបណ្តើរៗ​បា​នយ៉ា​ង​ឆា​ប់​រហ័ស​ជា​ងប​ណ្តា​ប្រទេស​នានា​ជា​ច្រើន​នៅ​ក្នុង​តំបន់ក៏ដូចជាក្នុងពិភពលោក។

ឯកឧត្តម​បញ្ជាក់ថា ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន​នៅ​តែមាន​ឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយ​ថាមពលក្លៀវក្លា​ និង​ចក្ខុ​វិស័យ​យ៉ាង​ច្បាស់​លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់​កម្ពុជាបានប្រកាសដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេសដែលមានចំណូលខ្ពស់។

បើតាម ឯកឧត្តម ប៉ែន បូណា ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយ​អាទិភាព​៦​ ចំណុច ត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់​ចំណុច​ទាំងអស់​សុទ្ធ​តែ​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ «ការទូត​សេដ្ឋកិច្ច»​ក៏​ជា​នយោបាយ​ការ​បរទេស​ដ៏​សំខាន់​មួយ​របស់​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី​ដោយ​ផ្តោត​ទៅ​លើ​ការទាក់ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ច​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ត្រូវ​បាន​អនុវ​ត្តយ៉ាងសកម្ម។

ឯកឧត្តមបន្តថា សរុបទៅ កម្ពុជាគឺជាប្រទេស​តូច​មែន​តែ​ពិត​ជា​អាច​ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​មោទនៈ​។​ ងើបពីកូវីដ-១៩ ភ្លាម កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ទុះងើបឡើង​យ៉ាង​លឿន​លើស​គេ​ក្នុង​អាស៊ាន​។ លទ្ធផលដ៏ល្អបែប​នេះមិ​ន​អាច​សម្រេច​បាន​ឡើយ​ប្រសិន​បើ​គ្មាន​ថ្នាក់​ដឹកនាំ​ខ្លាំង​ពូកែ​​ និង​ប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm