អ្នករស់នៅក្រុង រ៉ាហ្វា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈជម្លោះមានរយៈពេលប្រាំមួយខែ

2024/04/08 06:14:57 pm        66

សង្គ្រាមនៅតំបន់ហ្កាហ្សា ដែលមានរយៈពេល ៦ ខែហើយឈានចូលខែទី៧ របស់ខ្លួន បានធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានជ្រៀតចូលជ្រកទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ហើយត្រូវបានបង្ខំឱ្យជម្លៀសខ្លួនបន្ថែមទៀតទៅចុងភាគខាងត្បូងដោយសារការទម្លាក់គ្រាប់បែក និងការវាយលុកជើងគោកដែលរំពឹងទុករបស់អ៊ីស្រាអែល។

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិកំពុងរាយការណ៍ថា ជាមធ្យមមានមនុស្ស ៨៥០ នាក់កំពុងប្រើបង្គន់មួយរួមគ្នា និងមនុស្ស ៣.៦០០ នាក់ប្រើបន្ទប់ទឹកមួយរួមគ្នានៅទីក្រុងរ៉ាហ្វា។ អ្នកជម្លៀសខ្លួនកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចិញ្ចឹមជីវិតដោយប្រមូលតង់ ក្រណាត់ ភួយ និងសំណល់ផ្សេងៗពីការដ្ឋានសំណង់ ដើម្បីសាងសង់ជម្រកបណ្តោះអាសន្នរបស់ពួកគេផ្ទាល់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាយ៊ូ (Benjamin Netanyahu) ថ្មីៗនេះបាននិយាយថា ការត្រៀមលក្ខណៈសម្រាប់ការវាយលុកនៅក្រុងរ៉ាហ្វា កំពុងចាប់ផ្ដើមដំណើរការ។ ប៉ុន្តែតាមពិត ការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល ការបាញ់ផ្លោងកាំភ្លើងធំ និងប្រតិបត្តិការយោធាផ្សេងទៀត សំដៅទៅលើទីក្រុង រ៉ាហ្វា មិនដែលបញ្ឈប់ឡើយ។

លំនៅឋានជាច្រើនខ្នងរបស់ជនជាតិប៉ាឡេស្ទីននៅក្រុង រ៉ាហ្វា ត្រូវបានបំផ្លាញដោយកងកម្លាំងអ៊ីស្រាអែល។ ស្ថានការណ៍នៅហ្កាហ្សា ដូចជានៅឋាននរក ដោយប្រព័ន្ធថែទាំសុខភាពរបស់តំបន់ហ៊ុមព័ទ្ធនេះកំពុងជិតដួលរលំ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀត ដែលរារាំងការចូលនៃបរិក្ខារ និងបុគ្គលិកពេទ្យ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm