លោកស្រី Yellen៖ អាមេរិក និងចិន ត្រូវការការសន្ទនាដ៏ម៉ឹងម៉ាត់ដើម្បីដោះស្រាយកង្វល់សេដ្ឋកិច្ច

2024/04/08 06:20:03 pm        223

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចេណេត យេលែន (Janet Yellen) កាលពីថ្ងៃអាទិត្យ (០៧ មេសា) បានលើកឡើងពីការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ខ្លួនអំពីសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ប្រទេសចិន ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) ដោយប្រាប់លោក លី ថាទំនាក់ទំនងទ្វេភាគីឥឡូវនេះមានស្ថេរភាពជាងមុន ហើយភាគីទាំងពីរត្រូវការការពិភាក្សា «ដ៏តឹងតែង និងម៉ឹងម៉ាត់» ដើម្បីដោះស្រាយកង្វល់នានា។

នៅពេលដែលមន្រ្តីទាំងពីររូបបានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៉េកាំង ដែលដំណើរការរយៈពេល ៨០ នាទី លោក លី បានឆ្លើយតបថា ប្រទេសទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក ហើយគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ ដោយបន្ថែមថា «វឌ្ឍនភាពបែបស្ថាបនា» ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី យេលែន។

រដ្ឋមន្ត្រីក្រសួងរតនាគាអាមេរិក បានព្រមានថាសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកផលិត និងការងារនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលជាការផ្តោតអារម្មណ៍នៃដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រីទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែ ហើយលោកនាយករដ្ឋមន្ត្រី លី បានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យក្រុមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិនស្វែងយល់ពីបញ្ហានេះបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីលោក លី ដែលបាននិយាយថា សហរដ្ឋអាមេរិក គួរតែ «បដិសេធមិនបង្វែរបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ឬសន្តិសុខ» ហើយមើលបញ្ហានៃសមត្ថភាពផលិតកម្មតាមទស្សនៈទីផ្សារ និងជាសកលជំនួសវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm