កម្លាំងចម្រុះឃាត់ខ្លួនមនុស្ស៤៧នាក់ និងបញ្ជូនទៅតុលាការ១៨នាក់ ក្នុងយុទ្ធនាការ បង្ក្រាបបទល្មើសធនធានធម្មជាតិ

2024/04/08 06:31:18 pm        220

ក្រោយមានបទបញ្ជាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឱ្យ​ចុះ​បង្ក្រាប​បទ​ល្មើសធនធានធម្មជាតិនៅតំបន់ដីអភិរក្សរបស់រដ្ឋ ចាប់ពីដើមខែមីនា រហូត​មក​ដល់​ដើម​ខែ​មេសា ឆ្នាំ ២០២៤នេះ ក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និងកងកម្លាំងគណៈបញ្ជាឯកភាពខេត្ត បានចុះឃ្លុំផ្ទៃដី​ដែល​រង​ការ​ទន្រ្ទាន​បាន​ជិត​២​ម៉ឺន​ហិកតា និងឃាត់ខ្លួនមនុស្ស ៤៧ នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១៨នាក់។ នេះបើតាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី៧ ខែ​មេសា​នេះថា ក្រោមពីមានបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អាជ្ញាធរ​នៅ​គ្រប់​ខេត្ត​ទាំង​អស់​ដែល​មានតំបន់ការពារធម្មជាតិ គឺបានប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ទប់ស្កាត់​បទ​ល្មើស ការរុករានទន្រ្ទានដីព្រៃរបស់រដ្ឋ ដែលសកម្មភាពនេះ គឺជាប្រតិបត្តិការ​ដ៏​ធំ​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុងអាណត្តិទី៧នេះ ដែលបានយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន និង​ធន​ធាន​ធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមថ្លែងថា ក្នុងពេល​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ដែលមានការដឹកនាំ និង​បញ្ជា​​ដោយផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រងកងយោធពល​ខេមរ​ភូមិន្ទ​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយនឹងអភិបាលខេត្តពោធិ៍សាត់ ដែលជា​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត បានពិភាក្សាគ្នា និងសម្ដេចចុះអន្តរាគមន៍បង្ក្រាបបទល្មើសធនធានធម្មជាតិនេះ នៅក្នុង​ស្រុក​ចំនួនពីរ គឺស្រុកវាលវែង និងស្រុកភ្នំក្រវាញ។

ក្នុងនោះ​កម្លាំងចម្រុះសរុបចំនួន ៧៨៩នាក់ ដោយបែងចែកជាក្រុមតូចៗចំនួន ១០ ក្រុមបន្ថែម​ទៀត​ សម្រាប់ធ្វើប្រត្តិបត្ដិការ ទប់ស្កាក់បទល្មើស ការកាប់ទន្រ្ទាន រុករានដីព្រៃ នៅក្នុងតំបន់​ការ​ពារ​ធម្មជាតិ ដោយបានកងកម្លាំងចម្រុះ បានឃ្លុំដីបានជិត ២ម៉ឺនហិកតា ឃាត់មនុស្ស ៤៧ នាក់ និង​បញ្ជូនទៅតុលាការចំនួន ១៨ នាក់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាម​បណ្ដា​ខេត្ត​មាន​តំបន់​ការពារ​ធម្មជាតិ ជាពិសេសនៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំ​ឡើង​បន្ទាប់​ពី​មាន​បញ្ជា​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជា​ឱ្យ​ក្រសួង​បរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់​គ្រង​ធនធាន​ធម្មជាតិ​ទូទាំង​ប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm