ពលរដ្ឋ​៧០​គ្រួសារ​កំពុង​អត់​ផ្លូវ​ប្រើប្រាស់ ​ដោយសារ​បុគ្គល​ម្នាក់ ​រំលោភ​យក​ដី​ប្រឡាយ​របស់​រដ្ឋ​

2021/04/27 09:59:58 am        27

កំពត ៖ ប្រជាពលរដ្ឋ​៧០​គ្រួសារ នៅក្នុង​ខេត្តកំពត កំពុង​អត់​ផ្លូវ​ប្រើប្រាស់ ​ដោយសារតែ​បុគ្គល​ម្នាក់ បាន​រំលោភ​យក​ដី​ប្រឡាយ ​ឬ​ផ្លូវភ្លោះ ​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ដំណើរ​ចេញចូល​ពី​ថ្នល់ជាតិ​ទៅ​ស្រែ ​និង​ទៅផ្ទះ​។ ពលរដ្ឋ ​បានឱ្យដឹងថា ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះទៅ​ហាមឃាត់​បុគ្គល​នោះដែរ ​ប៉ុន្តែ​គេ​មិន​ស្តាប់ ​ខណៈដែល​អាជ្ញាធរ​ស្រុក​វិញ ​បានត្រឹមតែ​មក​សន្យា​ហើយ ​សន្យា​ទៀត​ អូសបន្លាយ​រាប់​ខែ គ្មាន​ដំណោះស្រាយ​។


ប្រជាពលរដ្ឋ​ ជា​ម្ចាស់​ស្រែ ជាប់មាត់​ប្រឡាយ​ ដែល​គេ​រំលោភ​យក ​នៅក្នុង​ឃុំ​សម្រោង​ក្រោម ​ស្រុក បន្ទាយមាស បាន​លើកឡើងថា​ នៅ​ឃុំ​នេះ​ មាន​ប្រឡាយទឹក​បន្សល់ទុក​ពី​សម័យ ប៉ុលពត ជាច្រើន​ខ្សែ ដែល​បច្ចុប្បន្ន ​ប្រឡាយទឹក​នេះ បាន​ក្លាយ​ជា​ផ្លូវ​សម្រាប់​ចេញចូល​ផ្ទះ​របស់​អ្នកភូមិ​។​ កន្លងមក មិនមាន ​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចាក់ដី​លុប ​ឬ​ធ្វើ​របង​បិទផ្លូវ​ប្រឡាយ​នោះទេ ​តែ​ម្ចាស់​ទីតាំង​ដី​ជាប់​ផ្លូវជាតិ​ម្នាក់ ​ពិត​ជាំ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ ​បាន​ចុះ​ហាមឃាត់​ច្រើនដង ប៉ុន្តែ​គេ​នៅតែ​មិន​ស្តាប់ ​រហូតដល់​ពលរដ្ឋ ​បាន​ដាក់​ពាក្យស្នើសុំ​បើកផ្លូវ​ដល់​រដ្ឋបាលខេត្ត ​ហើយ​រដ្ឋបាលខេត្ត ​បាន​ចុះមក​ពិនិត្យ និង ឱ្យ​រក្សា​ប្រឡាយ​ទុក​ដូចដើម​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ឆ្ងល់​នោះ គឺ​អាជ្ញាធរ​ស្រុក​បន្ទាយមាស ​ដែល​បាន​សន្យាថា ​ជួយ​ដោះស្រាយ​ម្តង​ហើយ​ម្តងទៀត​ រាប់​ខែ​ទៅហើយ នៅតែ​គ្មាន​លទ្ធផល​បន្តិច​សោះ​។

ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ការបិទផ្លូវ​ប្រឡាយ​នេះ ​គឺជា​បិទផ្លូវ​ធ្វើដំណើរ​របស់​ពួកគេ​ ពី​ផ្ទះ​ទៅ​ផ្លូវ ជាតិ​។ ប្រជាពលរដ្ឋ នឹង​វាយ​ជញ្ជាំង​របង​បិទផ្លូវ​ប្រឡាយ​នេះ​ចេញ ​ក្នុងពេល​ឆាប់ៗ ​ប្រសិនបើ​អាជ្ញាធរ​ស្រុក ​គ្មាន​ដំណោះ​ឱ្យ​ពួកគេ​។ ប្រជាពលរដ្ឋ​ទាំង​៧០​គ្រួសារ​ ស្នើឱ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ឯកឧ​ត្ត​ម​អភិបាលខេត្ត ជួយ​ព​ន្លឿ​ន​ដោះស្រាយ​បើកផ្លូវ​ជូន​ពួកគេ​ប្រើប្រាស់​ដូចដើម​វិញ ឱ្យបាន​ឆាប់រហ័ស​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm