រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មកដល់ប្រទេសចិន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក

2024/04/08 06:52:42 pm        143

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រមុខការទូតរបស់រុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានមកដល់ប្រទេសចិនហើយ សម្រាប់អ្វីដែលទីក្រុងមូស្គូ បាននិយាយថា ជាការពិភាក្សាអំពី សង្គ្រាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទីក្រុងម៉ូស្គូ បាននិយាយមុននេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី (Wang Yi) លើប្រធានបទសំខាន់ៗជាបន្តបន្ទាប់ ដែលនឹងរួមបញ្ចូលផងដែរនូវកិច្ចសហប្រតិបត្តិការរួមគ្នា នៅក្នុងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែឧសភា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្វីដែលអាចជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំងនៃអាណត្តិប្រធានាធិបតីថ្មីរបស់ខ្លួន។

ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែន ដែលបង្កឲ្យមានសង្រ្គាមទឹកធ្លីបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុត នៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។

ដោយរងទណ្ឌកម្មដែលបានបិទការចូលទៅកាន់ទីផ្សារលោកខាងលិច និងហិរញ្ញវត្ថុ បន្ទាប់ពីបញ្ជូនទ័ពទៅអ៊ុយក្រែន រុស្ស៊ី បានក្លាយជាដៃគូពាណិជ្ជកម្ម ដែលមានកំណើនលឿនបំផុតរបស់ចិន។

នៅក្នុងការហៅទូរស័ព្ទជាមួយលោកពូទីនកាលពីខែមុន លោកស៊ី បាននិយាយថា ភាគីទាំងពីរ គួរតែប្រឆាំងដាច់ខាតការជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុកដោយកងកម្លាំងខាងក្រៅ ដែលជាការសំដៅជាក់ ស្តែងចំពោះសហរដ្ឋអាមេរិក។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បាននិយាយថា ទំនាក់ទំនងទ្វេភាគី គឺ «ល្អបំផុតក្នុងប្រវត្តិសាស្ត្រ» នៅពេលដែលខ្លួន បានជួបសមភាគីរុស្ស៊ី នៅទីក្រុងមូស្គូកាលពីខែមុន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        28
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        47
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm