សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចែកអំណោយជូនគ្រួសារក្រីក្រជាង ៣០០ គ្រួសារ

2024/04/08 07:05:12 pm        184

លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជន បានចុះជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ រស់​នៅ​ក្រុង​តាខ្មៅ​សរុប​ចំនួន ៣២៣គ្រួសារ នៅសមាគមកុមារនៃក្ដីសង្ឃឹមកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្ត​កណ្ដាល។

ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ ប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤។ ពិធី​នេះ​រៀបចំឡើង ស្របនឹងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹង​ចូល​មក​ដល់​ក្នុងពេលខាងមុខនេះ។

លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សកម្មភាព​នេះ​បង្ហាញ​ពី​ការយកចិត្តទុករបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដល់កុមារ និងក្រុម​គ្រួសារ​កុមារ​រងគ្រោះ និងងាយរងគ្រោះ។ លើសពីនេះ គឺ ស្របពេលដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការយកចិត្តទុកដាក់ជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយ​បាន​ដាក់​ចេញ​នូវ​កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ កម្មវិធីនេះ​ដែរ​គឺ​បាន​សមាហរណ​កម្ម​កម្ម​វិធី​ចំនួន​៤​បញ្ចូលគ្នារួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនជនមានពិការភាព  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០​ឆ្នាំ​ឡើង​) និងមានរួមបញ្ចូលការ ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភ​សមាជិក​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និងជំងឺអេដស៍ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ​២០២៤​តទៅ។

លោកជំទាវបានសំណូមពរឱ្យ សប្បុរសជននានា បន្តរួមសហការ​គ្នា​លុប​បំបា​ត់​ការ​រើសអើង​ចំពោះ​ជន​ងាយ​រងគ្រោះផ្សេងៗទៀត ហើយបង្ក លក្ខណ:ងាយស្រួល មានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការ​ចូល​រួម​គ្រប់សកម្មភាពសប្បុរសធម៌។

សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយនេះ ក្នុង១គ្រួសារទទួលបាន អង្ករ៧គីឡូក្នុងកុមារ១នាក់ មីយើង​១​កេសក្នុង១គ្រួសារ ទឹកសុទ្ធ១កេសក្នុង១គ្រួសារ ត្រីខកំប៉ុង១យួរក្នុង១គ្រួសារ ទឹក​ស៊ី​អ៊ីវ​១​យួរ​ក្នុង១គ្រួសារ ទឹកត្រី១យួរក្នុង១គ្រួសារ និងអាហារសម្រន់១ប្រអប់ក្នុង១គ្រួសារ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm