កម្ពុជា ប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា «សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក»

2024/04/08 08:35:07 pm        177

ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ បាន រៀបចំពិធីអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ ៨មេសា និងរាប់បាត្រប្រគេនព្រះសង្ឃ និង​មហា​សង្ក្រាន្តឆ្នាំថ្មី។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា អញ្ជើញ​ជា​អធិបតី​ពិធីអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា នៃព្រះរាជាណាចក្រកម្ពុជា និងមហា​សង្ក្រាន្ត​ឆ្នាំថ្មី ដោយមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិ​កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវ​នាថ​,ព្រះមន្ត្រីសង្ឃទាំងពីរគណៈឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាបនទាំង៣០ និង​បណ្តា​អង្គ​ទូត​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទិវាពុទ្ធសាសនាអន្តរជាតិ៨មេសាឆ្នាំនេះ បានកំណត់​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ក្រោមប្រធានបទ «សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាព​ពិភព​លោក​» បង្ហាញពីតម្លៃមហាសាលនៃព្រះពុទ្ធសាសនា សកលលោកទាំង​មូល​ពិត​ជា​ត្រូវ​ការ​មូលដ្ឋាន​គ្រឹះនៃ​ទ្រឹស្តីសាកលប្រកបដោយខ្លឹមសាររបស់ព្រះពុទ្ធសាសនា ពោលគឺ សុខ​សន្តិភាព​ផ្លូវ​ចិត្ត សម្រាប់សុភមង្គលរបស់មនុស្សជាតិទាំងអស់។

ឯកឧត្តម ចាយ បូរិន ថ្លែងថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ៨ មេសានេះ គឺដើម្បី​រំលឹក​នូវ​ព្រះរាជ​បូជនីយកិច្ចដ៏ឧដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ដែលទ្រង់បានបំពេញព្រះរាជកិច្ចដ៏ខ្ពង់ខ្ពង់បំផុតចំពោះជាតិ មាតុភូមិ និង​ព្រះពុទ្ធ​សាសនា​រប​ស់​ព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ បាន​កំណត់​នៅក្នុងបញ្ចកោណទី១ មុំទី៦ នៃយុទ្ធសាស្រ្តបញ្ចកោណ បាន​លើក​កម្ពស់​ការ​យល់​ដឹង និងជំរុញតួនាទីព្រះពុទ្ធសាសនានៅក្នុងការចូលរួមអប់រំសីលធម៌ គុណធម៌ សុជីវធម៌ និង​ការ​បំផុស​គំនិត​ច្នៃប្រឌិត ដើម្បីចូលរួមលើកម្ពស់សង្គមជាតិនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្រសួង បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​ទំលាម​ទំលាប់ ប្រពៃណី ពិសេសលើវិស័យអប់រំផ្នែកពុទ្ធិកសិក្សានៅក្រប់កម្រិត និងការ​បោះពុម្ព​ផ្សព្វផ្សាយ​គម្ពីរក្បួនច្បាប់នានាជាដើម។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួង​ធម្មការ និង​សាសនា និងខិតខំធ្វើយ៉ាងណាឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា មាន​សន្តិភាព​ភាព​សាសនា ពិសេសសុខដុមរមនាវិស័យព្រះពុទ្ធសាសនា ។ 

សូមជម្រាបជូនថា នៅក្នុងឱកាសអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ក្រសួងធម្មការនិងសាសនា ដឹកនាំដោយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង​ធម្មការ និង​សាសនា បានរៀបចំយាងនិងនិមន្ត សម្តេចសង្ឃរាជ សម្តេចសង្ឃទាំង២គណៈ ថ្នាក់​ដឹក​នាំ​ក្រសួង​ ស្ថាប័នទាំង៣០ និងបណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូច​ជា​តំណាង​ស្ថាន​ទូត ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ចិន និងឥណ្ឌា ចូលរួម​អប​អរសាទរ​ទិវា​ពុទ្ធសាស​នា​អន្តរជាតិ​៨​មេសា នៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំ​ពិធី​រាប់​បាត​ថ្វាយ​ និង​ប្រគេន​សម្តេច​សម្តេច​សង្ឃ​រាជ​សម្តច​សង្ឃ​ទាំង២គណៈ ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ ចំនួន៧២ព្រះអង្គផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm