កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលចំនួនពីរនៅឆ្នាំនេះ ដើម្បីជាការទាក់ទាញ​ក្រុមវិនិយោគិនបរទេសបន្ថែម

2024/04/08 08:43:45 pm        131

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួនពីរ គឺកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ចិន និងកិច្ចប្រជុំកំពូល ស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤នេះ ដោយ​កិច្ច​ប្រជុំ​នេះ គឺនឹងរៀបចំឡើងដោយវិទ្យាស្ថានយុទ្ធសាស្រ្តKSI។

នៅក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០២៤នេះ ឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធាន​វិទ្យា​ស្ថាន​យុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែង កោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយ​លោក​មាន​ជំនឿ​ជាក់​ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍ និង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ក្លាបន្ថែមទៀតផងដែរ។

លោកប្រធាន​វិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យ​លទ្ធភាព​ក្នុង​ការ​មក​ពង្រីក​ការ​វិនិយោគបន្ថែមរបស់ខ្លួននៅក្នុងកម្ពុជាផងដែរ ជាពិសេសលើវិស័យកសិកម្ម ថាមពល​ជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ បន្ថែម​លើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ« វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បាន​ផ្តួច​ផ្តើម​គំនិ​ត​ស្នើ​សុំ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២៖ កិច្ច​ប្រជុំ​កំពូល​សាកល​ស្តីពី​បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ខណៈកម្មវិធីទាំង២នេះ គឺ​ជា​ឱកាស​ក្នុង​ការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាស​វិនិយោគ​នៅ​កម្ពុជា​។

ថ្លែងនៅក្នុង​កិច្ច​ជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ប្រកបដោយក្តី​រីករាយ​ដែលបាន​ជួប​ពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការីព្រម​ទាំង​បាន​សម្តែង​ក្ដី​សោម​នស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំ​ឱ្យ​វិទ្យាស្ថាន​យុទ្ធ​សាស្រ្ត​ KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។ ជាមួយ​គ្នា​នោះ ​សម្តេចធិបតី បាន​ទទួ​ល​យក​ការ​អញ្ជើញ​របស់​លោក​ប្រធា​ន​វិទ្យាស្ថាន​ក្នុង​ការ​ចូល​រួ​ម​ជា​អធិបតី​ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។

ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បាន​គូស​បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បី​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។ បន្ថែមលើនេះ​សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់​ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧​នឹង​បន្ត​ការ​អភិវឌ្ឍ​គោល​នយោបាយ​ដោយ​ឈរ​លើ​ស្មារតី​សង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខ​ខណ្ឌ​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

សម្តេចធិបតីក៏បានបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំង​រៀបចំ​នូវ​ផែន​ការ​យុទ្ធ​សាស្រ្ត​ផ្នែក​ពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាន​នូវ​កាលា​នុវត្ត​ភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។ មួយវិញ​ទៀត​សម្ដេច​ធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជាការបង្កើត​ឡើង​នូវ​គណៈ​កម្មាធិការ​ផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​នៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្ដល់មតិយោបល់ ក៏​ដូច​ជា​ធាតុ​ចូលនានាពីវិទ្យាស្ថានយុទ្ធសាស្ត្រ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm