ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្ដេជ្ញាពង្រឹកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែល្អ និងរឹងមាំជាមួយកម្ពុជា

2024/04/08 09:56:49 pm        241

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ឯកឧត្តមគឺជាអ្នកការទូតទីមួយ ដែលសម្ដេចបានទទួលជួបដំបូង បន្ទាប់ពីសម្ដេចក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។ សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តមនឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកើតសរសើរ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានទទួលជួបឯកឧត្តម និងប្រតិភូនាពេលនេះ និងអបអរសាទរចំពោះ សម្ដេចនិងគណបក្ស​ប្រជាជនកម្ពុជា ​ដែលការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅទទួលបានជោគជ័យ ​និងជាងនេះទៅទៀតគឺ សម្ដេចតេជោ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេចតេជោ កន្លងទៅ ​និងសម្ដេចធិបតី​ នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវ​នាំមកនូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ​និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ហើយ ឯកឧត្តម ​ឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវក្ដីរីករាយដែល ឯកឧត្តមមានវាសនាបានមក​ធ្វើជាអ្នក​ការទូត​នៅកម្ពុជានៅពេលនេះ ហើយដែលប្រទេសទាំងពីរគឺមាន​ទំនាក់ទំនង​ដ៏យូរលង់ជាពិសេស​ទៅលើប្រពៃណី វប្បធម៌ សាសនា ដូចគ្នា។ ​ហើយចាប់តាំងពីទំនាក់ទំនងការទូតឆ្នាំ ១៩៥៥ មក គឺបានខិតខំរក្សាទំនាក់ទំនង​នេះហើយជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយយើង​ក៏ជាប្រទេស​ជាសមាជិកអាស៊ានដូចគ្នាហើយតែងតែជួយគ្នាក្នុងនាមជាមិត្តជិតស្និទ្ធ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាថាក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា នឹងខិតខំ​ពង្រឹងទំនាក់ទំនង​កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តម ក៏បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោទៅលើដំណោះស្រាយ​របស់​មីយ៉ាន់ម៉ា ឯកឧត្តម ក៏បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយ​សារ​មានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ា បានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខ​នៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់​ទណ្ឌកម្មពី​ប្រទេសខាងក្រៅផងដែរ។ ក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាង​ក្រៅ​ដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន​ ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅ​បានដាក់​សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក។

ជាការឆ្លើយតបសម្ដេចតេជោប្រមុខរដ្ឋស្ដីទីក៏បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បានធ្វើរបាយការណ៍អំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាជូន សម្ដេចក៏ដូចជាជំនួបទាំងមូល​នៅពេលនេះ និងបង្ហាញពីការថែទាំក៏ដូចជាការរឹតចំណងទំនាក់ទំនងរវាងប្រទេស​យើងទាំងពីរ​បន្ថែមទៀត។ សម្ដេចតេជោ បានបញ្ជាក់ថា ឆ្នាំក្រោយនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់​ទំនង​ការទូតនៃប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។

ពាក់ព័ន្ធនឹងស្ថានភាព មីយ៉ាន់ម៉ា សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ហើយថា សម្ដេច មាន​បំណងបន្ត​បំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ាបន្តទៀត ប៉ុន្តែក៏អាកខានទៅវិញដោយសារស្ថានភាព​សុខភាព។ ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធាន​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សា​ប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

ជាចុងក្រោយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជូនចំពោះសម្ដេចតេជោ ផងដែរ។

សម្ដេចតេជោ ក៏បានជូនពរដល់ ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រតិភូដែលបានចូលជួបសម្ដែងការគួរសម​ថ្ងៃនេះ និងបានផ្ដាំផ្ញើសួរសុខទុក្ខទៅដល់ ឯកឧត្តម ​នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និង សូមឲ្យឯកអគ្គរដ្ឋទូតពាំនាំនូវសំណូមពររបស់​សម្ដេច ដើម្បី​ជួបពិភាក្សាសួរសុខទុក្ខ ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ​តាមរយៈវីដេអូ conference ក្នុងពេលសមស្របណាមួយអាចនឹងមុនសង្ក្រាន្ត ឬក៏ក្រោយសង្ក្រាន្តឆ្នាំថ្មីរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm