ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2024/04/08 10:20:35 pm        105

ត្បូងឃ្មុំ ៖ ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់អត្ថប្រយោជន៍ជាច្រើន ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ស្ពាន នៅតាមមូលដ្ឋាន បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នា និងបានកំពុងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនទូទៅ។

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួល បញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព គុណភាពការងារថែទាំខួបផ្លូវចំនួន ៤ខ្សែ ក្រាលក្រួសក្រហមប្រវែងសរុប ១៧ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ និងសាងសង់លូមូលគ្រប់ភេទចំនួន ២៨ កន្លែង ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី ៧ នៃ រដ្ឋសភា, រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្តការគាំទ្រដល់ការជួស ជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។ 

ជុំវិញផ្លូវខាងលើនេះ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានលើកឡើងថា បន្ទាប់ពីបានគោលការណ៍ ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានផ្លូវលំជនបទ ក៏បានអនុវត្តការងារនេះភ្លាម ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមក កាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស សម្រួលដល់ការដឹកជញ្ជូនអ្នកជម្ងឹមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗនារដូវទឹកឡើង ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់សេវាកម្មនានាដូចជា៖ អប់រំ សុខភាព អនាម័យ ព័ត៌មាន សិក្សាធិការជាដើម។ ទាក់ទិនគម្រោងថែទាំនេះដែរ ឯកឧត្តម សាន វិសាល បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តថែ ទាំផ្លូវទាំងនេះបានល្អប្រសើរ ប្រកបដោយគុណភាពនៅលើកម្រិតផ្លូវជនបទទាំងនេះ ដោយបានកំពុងផ្តល់អត្ថប្រយោជន៍ សម្រាប់ជួយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែល ស្ថិតនៅក្រុមក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅកាន់តំបន់ផ្សេងៗ ដោយគម្រោងទាំងនេះ បានកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៃការតភ្ជាប់ផ្លូវពីមូលដ្ឋាន មកកាន់ទីប្រជុំជន និងទីក្រុង ជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm