កោះកុង ៖ ឯកឧត្តម បណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋន អប់រំបណ្ដុះបណ្ដាលបច្ចេកទស និងវិជ្ជាជីវៈ និងជាប្រធានក្រុមការងារយុវជនទទួលបន្ទុកតំបន់ខេត្តត្រាត ប្រទេសថៃ បានផ្តល់ទឹកសុទ្ធ
វីតាល់ ចំនួន ១០០ កេស ទឹកភេសជ្ជៈ ២០ កេស និងថវិកាជូនដល់ កងកម្លាំងនគរបាលអន្តោប្រវេសន៍ ៣០០ ដុល្លារ ។
តាមរយៈ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឧបត្ថម្ភជូនក្រុមការងារទទួលពលករ ពលការិនី ថ្ងៃបុណ្យចូលឆាំ្ន ឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិ ចាំយាម ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ដល់ថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៤។
អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស មានព្រះបន្ទូលថា ការផ្តល់ជាអំណោយឧបត្ថម្ភនេះ គឺដោយសារ ឯកឧត្តម បណ្ឌិត ហ៊ីង ស៊ីដេតប្រតិភូរាជរដ្ឋាភិបាល បានមើលឃើញពីការយកចិត្តទុកខ្ពស់ក្រុមការងារដែលឈរជើងប្រចាំការដែលកំពុងបំពេញការងារផ្តល់សេវាចេញចូលរបស់ពលករមកពីថៃ ដើម្បីចាត់ចែងប្រើប្រាស់តាមសេចក្តីត្រូវការជាក់ស្តែង។
ចំណែកលោកឧត្តមសេនីយត្រី អ៊ុក មុនី តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលចុះមកពិនិត្យទទួលបន្ទុកការងារទទួលពលករមកពីថៃនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏បានសូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តម បណ្ឌិត ហ៊ីង ស៊ីដេត និងអ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស គិតគូរអំពីសុខទុក្ខដល់មន្រ្តី និងសមត្ថកិច្ចជំនាញ ពិសេសបងប្អូនពលករដែលវិលមកលេងស្រុកកំណើតអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ។
លោកឧត្តមសេនីយត្រី អ៊ុក មុនី ក៏បានអះអាងដែរថា លោកនឹងចាត់ចែងស្បៀងអាហារទាំងប្រកបដោយទទួលខុសត្រូវ សម្រាប់ផ្តល់ប្រយោជន៍ជូនដល់ពលករ និងសមត្ថកិច្ចពាក់ព័ន្ឋ។
គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានពលករសរុបជិត១ពាន់នាក់ដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនអន្តរជាតិចាំយាមទៅជួបជុំសាច់ញាតិនៅស្រុកកំណើតរបស់ពួកគេ៕ អត្តបទ ៖ ឈឹម មករា




