បណ្ដាសាលាបច្ចេកទេស នៃក្រសួងការងារ រៀបចំសង្ក្រាន្តឆ្នាំថ្មីបន្តបន្ទាប់ ដើម្បីសាទរបុណ្យចូលឆ្នាំដែលនឹងចូលមកដល់ឆាប់ៗនេះ

2024/04/08 11:37:04 pm        485

ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅ​តាម​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅ​ក្រោម​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្តប្រចាំសាលារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។

 

ការរៀបចំកម្មវិធីបុណ្យសង្ក្រាន្តរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនេះគឺក្នុងគោលបំណង បង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងជាពិសេសនោះ រក្សាបាននូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏​ល្អផូរផង់របស់ជាតិខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ៍រួមមានវាយក្អម ទាញព្រ័ត្រ ញ៉ាំប៉ិគក់ រាំទូលក្អម និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ។

 

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជិន តារ៉ា បានលើកឡើងថា វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម​តែង​តែធ្វើ​ពិធី​សង្ក្រាន្ត​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំងពីឆ្នាំ២០២២ រហូតមកក្រោមប្រធានបទផ្សេងៗគ្នាៗពីមួយឆ្នាំទៅមួយឆ្នាំ។

 

ឯកឧត្តមបន្តថា នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានបានប្រារព្ធពិធីសង្ក្រាន្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសង្ក្រាន្តវិទ្យាស្ថានយើងក្រោមប្រធានបទ "លុបបំបាត់គ្រឿងញៀន ត្រូវ​ផ្តើម​ចេញពីយើងទាំងអស់គ្នា" ដោយ វិទ្យាស្ថានបានសហការជាមួយជនបង្គោលយុវជនក្រុម១៨ យុវជ​ន ស.ស.យ.ក. ក្រុមហ៊ុនដៃគូ រៀមច្បង ដែលបានចូលនិវត្តន៍ តំណាង​សមាគម​សហព័ន្ធ​អប់រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សិស្ស C1 1.5M និងនិស្សិតវិទ្យាស្ថាន ប្រមាណ ៥០០​នាក់។

 

ចំពោះវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (ITTI) ក៏បាន​ប្រារព្ធ​ពិធី​សង្ក្រាន្ត​កាល​ពី​ពេល​ថ្មី​ៗ​រួច​ហើយ​ដែរ ដោយមានកិច្ចសហការពីក្រុមហ៊ុនដៃគូ អង្គការ និងការសាមគ្គីគ្នា​ពី​សំណាក់​ក្រុម​យុវជន​របស់វិទ្យាស្ថានផ្ទាល់។ កម្មវិធីសង្ក្រាន្ត​របស់​វិទ្យា​ស្ថាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់ខ្មែរ ដោយមានការលេងល្បែងប្រជាប្រិយ និងកម្មវិធីបែបប្រពៃណីជាច្រើនផងដែរ។

 

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា វិទ្យាស្ថានបានរៀបចំបុណ្យសង្ក្រាន្តកាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលមានសិស្សានុសិស្ស តំណាងអង្គការ ក្រុមហ៊ុនដៃគូ និង​ភ្ញៀវ​កិត្តិយសជាច្រើននាក់ទៀតបានចូលរួមយ៉ាងច្រើនកុះករ។

 

ទន្ទឹមនេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តា​វិទ្យាស្ថាន​ផ្សេង​ៗទៀ​ត​នៅ​ទូទាំង​ប្រទេស​ក៏​នឹង​មាន​ការ​រៀបចំ​ធ្វើ​ពិ​ធី​សង្ក្រាន្ត​ប្រចាំ​ឆ្នាំរបស់​ខ្លួន​ជា​បន្ត​ប​ន្ទាប់ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm