ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញបិទនិងបើកវគ្គហ្វឹក ហ្វឺនជំនាញអង្គរក្សពិសេស ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស

2024/04/09 01:17:41 am        130

កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៩ បើកវគ្គបន្តជំនាន់ទី ៣០ និងសម្ពោធអគារមន្ទីរពេទ្យថ្មីចំនួន ១ខ្នង កម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៤នេះ។ 

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២០ឆ្នាំ បានចំនួន ៤៨វគ្គ ស្មើនឹង ១៣,០៦៧នាក់ ក្នុងនោះ ស្រី ៣៨នាក់។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិសាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹកហ្វឺនថ្មី នៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនបណ្តុះ បណ្តាល និងបំប៉ន បានចំនួន ១៥វគ្គ រួមមាន៖ វគ្គជំនាញអង្គរក្សពិសេស ចំនួន០៥វគ្គ សិក្ខាកាម ២,០៨៧នាក់ សិក្ខាកាមផ្ញើ១៨៥នាក់- វគ្គបញ្ជាការសេនាធិការ ចំនួន ០៤វគ្គ សិក្ខាកាម ៤០០នាក់ វគ្គថែទាំបច្ចេកទេស បើកបរ អនុវត្តបាញ់គ្រាប់ពិត រថក្រោះ រថពាសដែកចំនួន ០២វត្ត សិក្ខាកាម ២៣០នាក់និងវគ្គបណ្តុះបណ្តាលកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប Smart Com-Smart Hunter និង QW3 ចំនួន០៨វគ្គ សិក្ខាកាម ៦០០នាក់។

 វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេស ជំនាន់ទី២៩ មានសិក្ខាកាមរួមចំនួន ៤៣៧ នាក់ ក្នុងនោះ សិក្ខា កាមមកពីបញ្ជាការដ្ឋានអង្គរក្ស ចំនួន ៤២៧នាក់ និងសិក្ខាកាមបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១០ នាក់។ យោធាចារ្យ ចំនួន ៤០នាក់ និងគណៈគ្រប់គ្រង ចំនួន ៣៥ នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ០៦ខែ ដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ក្នុងនោះលំហាត់របៀប, កាយសិក្សានិងកីឡា,អប់រំចិត្តសាស្ត្រ, ភស្តុភារ ហិរញ្ញវត្ថុ , ច្បាប់ទូទៅ និងសិទ្ធមនុស្ស,សព្វាវុធ និង ការបាញ់, សុខា ភិបាល,យុទ្ធវិធីរថ្មើរជើង និងជំនាញអង្គរក្ស។ ជាលទ្ធផល ទទួលបាននិទ្ទេសល្អចំនួន១៥៣នាក់ -ល្អបង្គួរ ចំនួន ២២១នាក់-មធ្យម ចំនួន ៦៣នាក់ ។ និងបន្តរបើកវគ្គហ្វឹក ហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣០ ដែលមានសិក្សា ការសរុបចំនួន ៤៥៨ នាក់។


នៅក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើន កងយោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ ដឹកនាំ និងយកអស់កម្លាំងកាយ-ចិត្ត ដើម្បីក្រេបជញ្ជក់នូវរាល់ចំណេះជំនាញ ឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅ លើការងារការពារសន្តិសុខ សុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី- ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្ស បានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា ការរៀន សូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំអស់មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ។ឆ្លៀតក្នុង ខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និងក្រុមគ្រួសារបងប្អូនប្រជា ពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់ ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាពជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់និងបានផ្តាំផ្ញើអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ១០ចំណុច និងអនុសាសន៍របស់សម្តេចធិបតី ៥ ចំណុច ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយក ចិត្តទុកដាក់លើការលាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារគ្រឿងបំពាក់ហ្វឹកហ្វឺន ត្រៀមលក្ខណ:សម្ភារៈឧបករណ៍ចូលរួមជួយសង្គ្រោប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ក្នុងឪកាសនោះដែរ ឧត្តម

សេនីយ៍ឯក ហ៊ុន ម៉ានិត បានអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋ មន្ត្រីនិងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ទំងន់ ២០ តោន, ត្រីខ ចំនួន១៥០កេស និងថវិកាចំនួន ១៥០លានរៀល។

សូមរំឮកថា កន្លងមកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន គិតមក ដល់បច្ចុប្បន្ន មានអគារសរុបចំនួន ៥៨ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ ១ កន្លែង ឧបសគ្គសម្រាប់ពង្រឹងកាយ សម្បទា ២៥ ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក ២១កន្លែង និងអគារមន្ទីរពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើប្រាស់នាឱកាសនេះ រួមជាមួយអគារទីបញ្ជាការថ្មី ១ ខ្នង កម្ពស់២ជាន់ អគារការិយាល័យ អមទីបញ្ជាការ កំពុងសាងសង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងបន្តធ្វើផ្លូវចាក់កៅស៊ូ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនទាំងមូល ៕ អត្ថបទៈ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm