ហោរាសាស្រ្ត៖ សូរ្យគ្រាសនឹង «បង្កឲ្យមានជាបញ្ហាចម្រូងចម្រាស» អំឡុងឆ្នាំបោះឆ្នោតនេះ

2024/04/09 01:20:16 am        397

សូរ្យគ្រាសពេញលេញ ឬបរិបូរណ៍ នឹងកើតមាននៅថ្ងៃចន្ទ (ទី៨ ខែមេសា) នេះ។ ព្រះចន្ទនឹងគោចរមកបាំងពន្លឺព្រះអាទិត្យ ដែលនឹងនាំមកនូវភាពងងឹតដល់មនុស្សរាប់លាននាក់ នៅក្នុងប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា។ ហើយពាក់ព័ន្ធនឹងបាតុភូតនេះ បណ្ដាហោរាសាស្រ្ត ដែលពឹងលើការមើលផ្កាយនានា ដើម្បីឆ្លើយនឹងសំណួរជាច្រើននៃដំណើរជីវិតនោះ ជឿថា មនុស្សម្នាត្រូវរងផលប៉ះពាល់ដោយការគោចរមកឈរក្នុងទីតាំងតែ១ របស់ព្រះអាទិត្យ ព្រះចន្ទ និងផែនដីនេះ។

ហោរាសាស្រ្តម្នាក់ គឺលោកស្រី Lori Bell ដែលមានដើមកំណើតនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក គិតថា នេះមិនមែនជារឿងចៃដន្យនោះទេដែលសូរ្យគ្រាសនេះនឹងកាត់ផ្តាច់ផ្លូវឆ្លងកាត់ភាគច្រើននៃសហរដ្ឋអាមេរិក កំពុងកើតឡើងអំឡុងឆ្នាំបោះឆ្នោតនេះ។ លោកស្រីបានប្រាប់ថា ជាពិសេស លោក Donald Trump កំពុងរងឥទ្ធិពលដោយហេតុការណ៍នៅលើមេឃនេះ។

លោកស្រី Bell បាននិយាយថា៖ «មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ តារាងរបស់លោក Trump គឺសូរ្យគ្រាស ធ្លាក់ចូលទៅក្នុងផ្ទះទី៩។ ផ្ទះទី៩ គឺមានពាក់ព័ន្ធនឹងភាពស្របច្បាប់។ ឥឡូវនេះ គាត់មានបញ្ហាផ្លូវច្បាប់មួយចំនួន ហើយវាកើតមានសូរ្យគ្រាស ដូច្នេះគាត់មិនមានពន្លឺពេញលេញបរិបូរណ៍នោះទេ។ ជាមូលដ្ឋាន គាត់ស្ថិតនៅក្នុងភាពងងឹត»។

ហោរាសាស្ត្រលោកស្រី Jessica Lanyadoo ក៏បានកត់សម្គាល់ផងដែរអំពីឥទ្ធិពលរបស់សូរ្យគ្រាស ក្នុងរដូវបោះឆ្នោតនេះ។ លោកស្រី បានប្រាប់ថា៖ «ចុងក្រោយ ដូចជាការប៉ះពាល់តិចតួច ពោលគឺផលប៉ះពាល់ចុងក្រោយរបស់បាតុភូតនេះ នឹងកើតឡើងក្នុងរដូវបោះឆ្នោត នៅពេលដែលការបោះឆ្នោតពិតប្រាកដកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយនៅក្នុងក្បួនរបស់ហោរាសាស្រ្ត ការវិលត្រឡប់មករបស់ភព Pluto (ភ្លុយតូ) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដួលរលំនៃចក្រភព ឬអាណាចក្រ។ ឥឡូវនេះ មិនមែនគ្រប់ជាតិសាសន៍ទាំងអស់ដែលជួបប្រទះនឹងការវិលត្រឡប់របស់ភពភ្លុយតូ សុទ្ធតែកើតមានការដួលរលំដែលពួកគេ មិនអាចក្រោកបាននោះទេ»។

លោកស្រីបានបន្ថែមថា នេះគឺជាប្រទេសមួយដែលកំពុងឆ្លងកាត់វិបត្តិដ៏ធំ និងផ្លូវមួយ ឬ ផ្សេងទៀត ខណៈតាមទស្សនៈហោរាសាស្ត្រ យើងនឹងមានបដិវត្តន៍»។ តែយ៉ាងណាក្ដី លោកស្រី Lanyadoo មានអារម្មណ៍ថា សូរ្យគ្រាសមិនមែនជាសញ្ញានៃភាពអាប់អួនោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm