សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់លើនិវត្តជននិងមនុស្សចាស់ទាំងសុខភាពនិងជីវភាព

2024/04/09 02:05:04 am        91

ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ ដោយបន្តជំរុញ ការអនុវត្តកម្មវិធីអភិវឌ្ឍមនុស្សវ័យចាស់សកម្ម នៅតាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាម គ្រួសារឱ្យបានប្រសើរ។ កិច្ចការទាំងនេះគឺជា ការយកចិត្តទុកដាក់ និងលើកសម្ពស់សុខភាព មនុស្សវ័យចាស់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល់ជាមួយអតីមន្រ្តីអគ្គលេខាធិកាដ្ឋានរដ្ឋសភា ដែលជានិវត្តជន នៅរសៀលថ្ងៃចន្ទទី៨ ខែមេសាឆ្នាំ២០២៤នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ដល់បងប្អូនមន្រ្តីទាំងអស់ ជាពិសេស និវត្តជន ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ការលះបង់ និងឆន្ទៈមោះមុតក្នុងការ បម្រើការងារនាពេលកន្លងមក។  

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផែនការយុទ្ធសាស្រ្តសុខាភិបាលក្របខណ្ឌជាតិ ឆ្នាំ២០១៦-២០៣០ ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពឱ្យមានគុណភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាជនទូទាំងប្រទេស។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្លាំងលើការផ្តល់សេវាថែទាំសុខភាពបឋមមាន គុណភាព និងប្រសិទ្ធភាពនៅមណ្ឌលសុខភាព និងការចុះផ្តល់សេវាសុខភាពតាមមូលដ្ឋានភូមិ-ឃុំក្នុងតំបន់ជនបទនៅគ្រប់កម្រិត។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការអគ្គលេខាធិការដ្ឋាន ដែលបានចូលនិវត្តជននៅរៀងរាល់មានពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ឆ្នាំនេះកាន់តែវិសេសវិសាលដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលដ៍មមាញឹក ទទួលជួបសំណេះសំណាលដោយផ្ទាល់ជាមួយនិវត្តជន។ ការជួបជុំនេះដើម្បី គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តី ជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយ សេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា និវត្តជនមានគុណបំណាច់ច្រើនណាស់សម្រាប់សង្គមជាតិ។ គ្មាននិវត្តជន មិនមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។ អ្វីៗដែលមានពេលបច្ចុប្បន្ននេះ ជាពលីកម្មរបស់មន្រ្តីជំនាន់មុន ដែលពេលនេះលោកបានក្លាយជានិវត្តជននិងបានបង់អាយុជីវិតទៅហើយក្តី។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងថា “ការរៀបចំពិធីជួបជុំគ្នាថ្ងៃនេះ ក៏មិនខុសពីការរៀបចំកម្មវិធីជួបជុំគ្នាកាលពីឆ្នាំកន្លងទៅដែរ គឺក្នុងគោលបំណងបង្កើតនូវឱកាស ជួបជុំគ្នា ផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់ គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមដំបូលសុខសន្តិភាព ក្រោម ការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយ ឆន្ទៈខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា”។ 

នៅក្នុងឱកាសដ៍រីករាយនិងស្និទ្ធស្នាលនោះ សម្តេចរដ្ឋសភាធិបតី បានចែករំលែកពីសភាពការណ៍ពិភពលោក និងសង្គមជាតិជូនដល់និវត្តជនបានជ្រាបផងដែរ។ សម្តេចក៏បានលើកឡើងពីការងារជាទិភាពរបស់រដ្ឋសភានីតិកាលទី៧ នៅក្នុងការបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ ។

សម្តេចបានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ផ្តោតលើអភិបាលកិច្ចល្អ ធ្វើការកែទម្រង់ស៊ីជម្រៅ ហ្មត់ចត់ និងធ្វើទំនើបកម្មស្ថាប័នទៅជារដ្ឋសភាឌីជីថល ស្របតាមការរីកចម្រើនបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព គុណភាព និង ទិន្នផលខ្ពស់។ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាល យកចិត្តទុកដាក់ការពង្រឹងសមត្ថភាពទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណាអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយមាតុភូមិ កម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់(ប្រទេសអភិវឌ្ឍ)នៅឆ្នាំ២០៥០។ 

នៅក្នុងឱកាសនោះ សម្តេចបាន លើកទឹកចិត្ត ដល់អគ្គលេខាធិការរដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត គិតគូររៀបចំកម្មវិធីចុះសាកសួរសុខទុក្ខបងប្អូន និវត្តជន របស់ដែលមានជំងឺកំពុងសម្រាកព្យាលបាល ឬ ចាស់ជរាដោយផ្ទាល់ផងដែរ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm