
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា លោក ដូណាល់ ត្រាំ (Donald Trump) បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សម្ពាធលើអ៊ុយក្រែនឲ្យប្រគល់តំបន់គ្រីម៉េ ( Crimea) និង តំបន់ (Donbas) ដែលជាតម្លៃសម្រាប់សន្តិភាពជាមួយប្រទេសរុស្ស៊ី។
ដោយលើកឡើងពីមនុស្សដែលបានដឹងពីផែនការនេះ» សារព័ត៌មាន Washington Post បាននិយាយថា ផែនមេ គឺជាមូលដ្ឋានគ្រឹះនៃការសន្យារបស់លោកត្រាំ ក្នុងការចរចារកិច្ចព្រមព្រៀងរវាងទីក្រុងគីវ និង ទីក្រុងមូស្គូក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការជាប់ឆ្នោត។
ប្រសិនបើត្រឹមត្រូវ គោលនយោបាយនេះ នឹងជាការប្រឆាំងនឹងការគាំទ្រដែលបានផ្តល់ឲ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោកចូ បៃដិន។
ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការទទូចម្តងហើយម្តងទៀតថា ខ្លួនអាចបញ្ចប់យ៉ាងឆាប់រហ័សនូវជម្លោះដែលបានសម្លាប់ទាហាន និងជនស៊ីវិលរាប់ពាន់នាក់ក៏ដោយ ក៏លោកត្រាំ មិនទាន់និយាយជាសាធារណៈអំពីរបៀប ដែលកិច្ចការនេះ អាចសម្រេចបាន។
យុទ្ធនាការរបស់លោក បានច្រានចោលរបាយការណ៍ចុងក្រោយដែល«បានកើតចេញពីប្រភពដែលមិនបញ្ចេញឈ្មោះ និងមិនមានព័ត៌មានដែលមិនដឹងថា មានអ្វីដែលកំពុងបន្ត ឬនឹងមានអ្វីកើតឡើងនោះ»។
កាលពីខែមុន បន្ទាប់ពីកិច្ចប្រជុំជាមួយអតីតប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីហុងគ្រី លោក វីក ទ័រ អ័របាន (Viktor Orban) បាននិយាយថា លោកត្រាំ នឹងបិទជំនួយហិរញ្ញវត្ថុ ដែលមិនអាចឲ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ីបាន។