
លោកប្រធានាធិបតី Nayib Bukele បានប្រកាសកាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយបំផុតរបស់លោក ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាមួយនឹងការវិនិយោគពីបរទេស។
លោកប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះទៅកាន់បណ្តាញសង្គម Xថា អ្នកវិទ្យាសាស្ត្រ វិស្វករ វេជ្ជបណ្ឌិត សិល្បករ និងទស្សនវិទូ នឹងត្រូវបានផ្តល់ «ឋានៈជាពលរដ្ឋពេញសិទ្ធិ» ក្នុងនោះមានសិទ្ធិបោះឆ្នោតផងដែរ។
ប្រទេសអែលសាល់វ៉ាឌ័រ ក៏នឹងជួយដល់ការផ្លាស់ទីលំនៅរបស់ពួកគេ ដោយការលុបបំបាត់ពន្ធ និងពន្ធលើ «ការផ្លាស់ទីលំនៅ និងទ្រព្យសម្បត្តិ» ដូចជាឧបករណ៍ កម្មវិធី (software) និងកម្មសិទ្ធិបញ្ញា។
លោក Bukele បានសរសេរថា ការរួមចំណែករបស់ក្រុមនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃប្រទេសអាមេរិកកណ្តាល។
សារព័ត៌មាន CNN បានទាក់ទងទៅរដ្ឋាភិបាលនៃប្រទេសអែលសាល់វ៉ាឌ័រសម្រាប់ព័ត៌មានលម្អិតអំពីផែនការនេះ។