អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការតំបន់របស់ក្រុមហេសបូឡា នៅលីបង់ ខណៈដែលUNជំរុញឲ្យបញ្ឈប់ការប្រយុទ្ធគ្នា

2024/04/09 03:17:23 am        117

ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ភាគខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ បានសម្លាប់មេបញ្ជាការប្រចាំតំបន់ម្នាក់របស់ក្រុមហេសបូឡាហ៍លីបង់ដែលប្រដាប់ដោយអាវុធធុនធ្ងន់ ខណៈដែលអង្គការសហប្រជាជាតិ បានព្រមានថា ការបាញ់ផ្លោងកំពុងរីករាលដាល និងជំរុញឲ្យបញ្ឈប់អំពើហិង្សានេះ។

ក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នា នៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ស្របជាមួយនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយបន្ថែមការភ័យខ្លាចនៃជម្លោះ ក្នុងតំបន់កាន់តែធំឡើង។

យោធាអ៊ីស្រាអែល និងប្រភពសន្តិសុខលីបង់ បាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះ អ៊ីស្រាអែល បានវាយប្រហារដោយយានដ្រូនទៅលើភូមិ al-Sultaniyah និងបានសម្លាប់មេបញ្ជាការប្រចាំតំបន់ម្នាក់ នៅក្នុងអង្គភាពសម្រាំង Radwan របស់ក្រុមហេសបូឡា និងមនុស្សពីរនាក់ផ្សេងទៀត ។

យោធាអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណមេបញ្ជាការថា ជា Ali Ahmed Hassin ហើយបាននិយាយថា លោកទទួលខុសត្រូវចំពោះការរៀបចំផែនការ និងប្រតិបត្តិការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។ ក្រុមហេសបូឡា បានចេញសេចក្តីជូនដំណឹងបុណ្យសពលោក Hassin ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពី  តួនាទីរបស់លោកទេ។

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកប្រយុទ្ធហេសបូឡា ប្រហែល ២៧០នាក់ ក្នុងរយៈពេល៦ ខែចុងក្រោយនេះ ព្រមទាំងជនស៊ីវិលប្រហែល ៥០នាក់ រួមទាំងកុមារ គ្រូពេទ្យ និងអ្នកសារព័ត៌មានផង   ដែរ។ ការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានសម្លាប់ទាហានអ៊ីស្រាអែល១២នាក់ និងជនស៊ីវិល៦  នាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm