អធិការបតីអាល្លឺម៉ង់លោក Scholz ចូលរួមលេង TikTok ក្នុងកិច្ចប្រឹងប្រែងមានទំនាក់ទំនងជាមួយអ្នកបោះឆ្នោតវ័យក្មេង

2024/04/09 03:25:33 am        365

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានផ្ញើការបង្ហោះលើកដំបូងរបស់លោកនៅលើបណ្ដាញសង្គម TikTok នៅថ្ងៃចន្ទ (ទី៨ ខែមេសា) នេះ ដោយលោកបានចូលរួមក្នុងបញ្ជីឈ្មោះនៃអ្នកនយោបាយលោកខាងលិចដែលកំពុងកើនឡើង ដែលបានទុកចោលដោយឡែកនូវការព្រួយបារម្ភអំពីសុវត្ថិភាព ក្នុងការប្រើប្រាស់បណ្ដាញសង្គមរបស់ប្រទេសចិនមួយនេះ។

លោក Scholz បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំមិនរាំទេ។ សូមសន្យា។ #TikTok»។ ការបង្ហោះបណ្ដាញសង្គម TikTok លើកដំបូងរបស់លោក Scholz ដែលផ្ញើដោយគណនីថ្មីរបស់លោក TeamBundeskanzler (Team Chancellor) គឺជាវីដេអូធ្វើឡើងអមដោយចង្វាក់ភ្លេងយឺតៗរបស់ឧបករណ៍តន្ត្រីបាសស៊ូន (ឧបករណ៍ស្រដៀងនឹងប៉ី) ដែលបង្ហាញពីកាបូបយួរនៅលើសាឡុងមួយ មុនពេលកាម៉ារ៉ាបង្វិលទៅកាន់មេដឹកនាំអាល្លឺម៉ង់ដែលកំពុងអង្គុយនៅឯតុការិយាល័យរបស់លោក។

សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានឲ្យដឹងថា៖ «ការិយាល័យសារព័ត៌មានសហព័ន្ធ កំពុងពង្រីកវិសាលភាពព័ត៌មានរបស់ខ្លួនកាន់តែខ្លាំងឡើង សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីសិក្សាស្វែងយល់ និងពិភាក្សាអំពីនយោបាយ»។

យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា វត្តមាននៅបណ្ដាញសង្គម TikTok របស់លោក Scholz គឺសំដៅលើការមានទំនាក់ទំនងជាមួយមនុស្សវ័យក្មេងជាពិសេស។ ត្រឹមព្រឹកព្រលឹមថ្ងៃចន្ទនេះ គណនីរបស់ Scholz មានអ្នកតាមដានចំនួន ៦១៥នាក់ ដែលចំនួននេះនៅតែឆ្ងាយពីតួលេខអ្នកតាមដានជាង ៤១១.០០០នាក់របស់គណបក្សស្តាំជ្រុលនិយម គឺគណបក្សផ្លាស់ប្ដូរអាល្លឺម៉ង់ (AfD) ដែលមានភាពសកម្មខ្លាំងណាស់នៅលើវេទិការបស់បណ្ដាញសង្គមនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm