
អ្នកយកព័ត៌មានរបស់ក្រុមប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ពីព្រំដែនអ៊ីស្រាអែលជាប់ជាមួយតំបន់ហ្កាហ្សាស្រ្ទីបនោះថា ផ្លូវទៅកាន់ចំណុចឆ្លងកាត់ព្រំដែនហ្កាហ្សា នៅបន្ដបិទ ទាំងស្រុង ទោះបីជាមានការដកកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យក៏ដោយ។
ប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុក បានអោយដឹងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល បានដកទ័ពជើងថ្មើរជើងទាំងអស់ លើកលែងតែមួយកងពលតូចពីតំបន់ហ្កាភាគខាងត្បូង ក្នុងនោះរួមមាន តំបន់ខានយូនីសផងដែរ រយ:ពេល៦ខែ បន្ទាប់ពីខ្លួនបានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាស្រ្ទីបរបស់ប៉ាឡេស្ទីនមក។
កងពលតូចនោះ មានឈ្មោះថា ណាហាល់ (Nahal) នៅភាគកណ្ដាលតំបន់ហ្កាហ្សា ដែលកំពុងផ្ដាច់តំបន់ហ្កាហ្សាជាពីរ និងបិទមិនឱ្យជនស៊ីវិលមានវិលត្រឡប់ពីភាគខាងត្បូងទៅកាន់តំបន់ហ្កាហ្សាខាងជើងទេ។
អាទិត្យថា កងទ័ពអ៊ីស្រាអែលបានដកចេញពីហ្កាហ្សាស្ទ្រីបខាងត្បូង ក្នុងលក្ខណ:ត្រៀមអាចនឹងមានប្រតិបត្ដិការក្នុងក្រុងរ៉ាហ្វា ។