
យោងតាមបព័ត៌មានច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះចេញពីភាគីទាំងពីរ បានអោយដឹងថា រុស្ស៊ីកាលពីថ្ងៃអាទិត្យ បានកម្ទេចឃ្លាំងអាវុធរបស់អ៊ុយក្រែន ខណ:ដែលអ៊ុយក្រែនបានវាយប្រហារប៉ុស្ដិ៍បញ្ជាការរុស្ស៊ីមួយក្នុងចំណោមគោលដៅយោធាផ្សេងទៀត នៅថ្ងៃជាមួយគ្នា។
ក្រសួងការពារប្រទេសរុស្ស៊ី បាននិយាយថា កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែន នៅមុខព្រួញជាច្រើន ក្នុងនោះរួមមាន តំបន់ដូនេត អាវឌីអ៊ីវកា និងគូពីយ៉ាំងកាលពីថ្ងៃអាទិត្យ និងបានកម្ទេចឃ្លាំងអាវុធយោធាអ៊ុយក្រែនមួយកន្លែងដែលមាន ទូកជាច្រើនគ្រឿង ដែលមិនមានមនុស្សបើកដែលផ្ដល់ដោយប្រទេសសមាជិកណាតូ ។
ក្រសួងការពារជាតិនិយាយថា ជាងនេះទៅទៀត កងទ័ពរុស្ស៊ី បានវាយប្រហាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន អង្គភាពស៊ើបការណ៍ និងរ៉ាដាកំណត់គោលដៅឃ្លាំងស្ដុកគ្រាប់រំសេវ ហើយនិងគោលដៅ
ផ្សេងទៀត។
យោងតាមក្រសួងការពារជាតិបានអោយដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បាន ស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់ផងដែរ ដែលបាញ់ដោយកងទ័ពអ៊ុយក្រែន និបានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែនក្នុងតំបន់បេលហ្ការ៉ូត និងតំបន់ព្រីយ៉ាំង។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃជាមួយគ្នាថា កងទ័ពអ៊ុយក្រែនបានប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅសមរភូមិជាច្រើន និបានវាយប្រហារគោលដៅនានា ក្នុងនោះរួមមានទីបញ្ជការរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងស្ថានីយត្រួតពិនិត្យយានដ្រូនផងដែរ។
យោងតាមការិយាល័យរដ្ឋអាជ្ញាតំបន់ខាគីវបានអោយដឹងថា ការវាយប្រហារបស់កងទ័ពរុស្ស៊ីនៅតំបន់ខាគីវ បានបណ្ដាលអោយមនុស្ស៥នាក់រងរបួស។