
ឥណ្ឌា បានធ្វើពិធីទទួលដោយកងកិត្ដយសដល់ប្រមុខយោធាក្រិក លោក ឌីមីទ្រីយ៉ូស ឈូពីស (Dimitrios Choupis) ក្នុងក្រុងញូដេលី នៅថ្ងៃច័ន្ទនេះ។
លោកឈូពីស បានចូលរួម នៅក្នុងពិធីដាក់កម្រងផ្កាមួយនៅឯកន្លែងគោរពវិញាណ្ឌក្ខន្ធសង្រ្គាមជាតិ និងបានសម្ដែងការគោរពរបស់លោកចំពោះទាហានឥណ្ឌា ដែលបានពលីដើម្បីជាតិ។
កាលពីដើមខែកុម្ភ:ក្នុងឆ្នាំនេះ នាយករដ្ឋមន្រ្ដីក្រិក លោក គីរីកូស មីតសូតាគីស (Kyriakos MitsotaKis) ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ក្នុងប្រទេសឥណ្ឌា លោកបានដឹកនាំពិភាក្សាអំពីវិស័យការពារជាតិ កសិកម្ម សន្ដិសុខ និងបញ្ហាផ្សេងទៀត របស់ប្រទេសទាំងពីរជាមួយនឹងសមភាគីឥណ្ឌា លោកណារិនដ្រា ម៉ូឌី។
លោកក៏បានពង្រីកការគាំទ្ររបស់លោកផងដែរចំពោះបេក្ខភាពរបស់ប្រទេសឥណ្ឌានៅក្នុងក្រុមប្រឹក្សាសន្ដិសុខ សហប្រជាជាតិក្នុងឆ្នាំ ២០២៨ ដល់ឆ្នាំ២០២៩៕