ទឹកជំនន់ក្នុងតំបន់អ៊ូរ៉ល និងស៊ីបេរីរបស់រុស្ស៊ីដែលហក់ឡើងខ្ពស់បំផុត បានបង្ខំអោយមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញ

2024/04/09 04:02:58 am        420

តំបន់ភ្នំអ៊ូរ៉ល(Ural) និងតំបន់ស៊ីបេរីរបស់ប្រទេសរុស្ស៊ីរួមជាមួយផ្នែកជាច្រើនទៀតនៃប្រទេសកាហ្សាក់ស្ថានជិតខាង បានទទួលរងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលជាច្រើនទសវត្សរ៍មិនធ្លាប់មាននៅប៉ុន្មានថ្ងៃកន្លងមកនេះ។

ទឹកជំនន់នេះ កំពុងបង្កឱ្យមានការរលាយព្រឹលចំតំបន់ដ៏ធំមួយដែលលាតសន្ធឹងពីតំបន់ភ្នំអ៊ូរ៉ាល់របស់

រុស្ស៊ីទៅតំបន់ព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន ដោយទឹកជំនន់នេះ បានធ្វើអោយជន់លិចផ្ទះយ៉ាងហោចណាស់១ម៉ឺនខ្នង និងបង្ខំអោយមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញ ជាមួយនឹងសត្វចិញ្ចឹមនិងរបស់របមួយចំនួនរបស់ពួកគេ។

ទន្លេក្នុងតំបន់ភ្នំអ៊ូរ៉លបានឡើង និងហូរទៅកាន់សមុទ្រកាសព្យែន(Caspian) ដោយឡើងជាច្រើនម៉ែតតែរយ:ពេលប៉ុន្មានម៉ោងប៉ុណ្ណោះកាលពីថ្ងៃសុក្រដោយសារតែព្រឹលរលាយជាទឹក។

អភិបាលក្រុងអសខ៍(Orsk) លោកវ៉ាស៊ីលី កូហ្ស៊ូពីតសា(Vasily Kozupitsa) ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្ស៊ីស្រង់សម្ដីបានអោយដឹងថា ទន្លេទីពីរក្នុងក្រុង ឈ្មោះ យែលសាន់កា (Yelshanka) បានធ្លាយទំនប់របស់វា។ ហើយវិធានការនានា ត្រូវបានអនុវត្ដន៍ហើយដើម្បីជម្លៀសអ្នកស្រុកចេញពីតំបន់ដែលរងគ្រោះ។

យោងតាមអាជ្ញាធរក្នុងស្រុកបានអោយដឹងថា មនុស្សជាង ៦.១០០នាក់ ត្រូវបានគេជម្លៀសចេញពីក្រុងដែលមានប្រជាជនចំនួន២៣០.០០០នាក់រួចជាស្រេចទៅហើយ។ សាលារៀន១៥ខ្នងក្នុងចំណោម៤០ខ្នង ត្រូវបានទឹកជន់លិច។

ប្រធានាធិបតីវ៉្លាឌីមៀ ពូទីនបានបញ្ជារអោយរដ្ឋមន្រ្ដីក្រសួងគ្រាមានអាសន្ន លោកអាឡិចសិនឌើរ គយរិនកូវ(Alexander Kurenkov) ធ្វើដំណើរតាមយន្ដហោះទៅតំបន់នោះជាបន្ទាន់។ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកកំពុងជោជន់ឥឡូវនេះ ក៍បានធ្វើអោយក្រុងគួហ្កាន់(Kurgan)

ក្នុងតំបន់ភ្នំអ៊ូរ៉ល (Ural) និងក្រុងទីយូមែន(Tyumen)តំបន់ស៊ីប៊ីរីមិនអាចចៀសផុតឡើយ។ 

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm