កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូនសមាគមតន្ត្រីសំនៀងជនពិការជាលើកទី១៧

2024/04/08 09:21:18 pm        95

ភ្នំពេញ ៖ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយសិល្បករ និងបរវកញ្ញាកម្ពុជា បានអញ្ជើញសំណេះ សំណាល ប្រគល់អំណោយ និងរៀបចំអាហារមួយពេល ជូនជនមានពិការភាពចំនួន ៣៥០នាក់ នៅសមាគមតន្រ្តីសំនៀងជន ពិការ ដែលមានទីតាំងស្ថិតនៅ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេស សម្តេចប្រធាន លោកតែងគិតគូរ ពីការរស់នៅប្រចាំថ្ងៃរបស់ជនពិការទាំងអស់។ ជាមួយគ្នានោះលោកជំទាវ ម៉ែន នារីសោភ័គ ក៏បានលើកទឹកចិត្ត ដល់ការតស៊ូរបស់ក្រុមជនពិការ ដើម្បីរស់នៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ដូចមនុស្សមិនពិការដែរ ព្រមទាំងអំពាវនាវ ដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ជនពិការ ដើម្បីឈានទៅលុបបំបាត់ការរើសអើង ចំពោះជនមានពិការភាពនៅកម្ពុជាយើង។

ឯកឧត្តម ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ក្រៅអំពីការជួយឧបត្ថម្ភ ដី អគារស្នាក់នៅ និងបង្រៀនជំនាញ បំពាក់សម្ភារៈ ធ្វើផ្លូវថ្នល់ ផ្តល់រថយន្ត រៀបអាពាហ៍ពិពាហ៍ឱ្យកូនៗ។ល។ ជារៀងរាល់ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត លោកតែងបានចាត់តំណាង មកចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកមកនូវគ្រឿង ឧបភោគ បរិភោគ និងថវិកា ដល់កូនៗជនមានពិការភាពភ្នែក និងកាយ សម្បទា មិនដែលខាន។

សូមបញ្ជាក់ថា ចំពោះអំណោយប្រគល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន៖ អង្ករ៣តោន មី២០កេស ត្រីខ៥កេស ទឹកត្រី១០យួរ ទឹកក្រូច៣០កេស ទឹកបរិសុទ្ធ៤០កេស ផ្លែក្រូច៥កេស អាល់កុល៣០ពីដុង និងថវិកា១០លានរៀល ព្រមទាំងរៀបចំអាហារសាមគ្គីជូនមួយពេលដ៏ឆ្ងាញ់ពិសារថែមទៀត៕

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am