សេតវិមាន ដាក់សម្ពាធលើអ៊ីស្រាអែល អនុញ្ញាតឲ្យមានរថយន្តដឹកជំនួយកាន់តែច្រើនចូលដែនដីហ្កាហ្សា

2024/04/09 03:30:18 pm        357

សេតវិមានសហរដ្ឋអាមេរិក បានស្វាគមន៍កាលពីថ្ងៃចន្ទទី៨មេសា នៃការទៅដល់កាលពីថ្ងៃអាទិត្យនៃរថយន្តដឹកជំនួយជាង៣០០គ្រឿង នៅក្នុងដែនដីហ្កាហ្សា ហែកហួរដោយសង្រ្គាម ប៉ុន្តែបាននិយាយថា ខ្លួនកំពុងដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបង្កើនចំនួនរហូតដល់ប្រមាណ៣៥០គ្រឿងក្នុងមួយថ្ងៃ ខណៈការចរចា នៅតែបន្តលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោះលែងចំណាប់ខ្មាំង។

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា ប្រមុខចារកម្ម CIA របស់អាមេរិក លោក វីលៀម ប៊នស៍ (William Burns) កំពុងស្ថិតក្នុងរដ្ឋធានីគែរ (Cairo) ប្រទេសអេហ្ស៊ីប កាលពីចុងសប្ដាហ៍នេះ សម្រាប់ការចរចាជុំបន្ទាប់ដ៏ចម្រូងចម្រាស ស្ដីពីការធានាការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានៅឡើយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

សហរដ្ឋអាមេរិក សង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនឹងរួមទាំងបទឈប់បាញ់រយៈពេល៦សប្ដាហ៍នៅក្នុងការវាយប្រហារឥតបន្ធូរដៃរបស់អ៊ីស្រាអែលដែលមានអាយុកាល៦ខែពេញនិងឈានចូលដល់ខែទី៧ សម្លាប់ មនុស្សជាង៣ម៉ឺននាក់ ក្នុងបំណងកម្ទេចក្រុមហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីនរងការឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ។

នៅពេលត្រូវបានសួរថាតើមានហេតុផលណាមួយនឹងអាចទទួលបានសុទ្ធិដ្ឋិនិយមកាន់តែច្រើនអំពីកិច្ចព្រៀងព្រៀងដោះលែងចំណាប់ខ្មាំងដែរទេ លោក Kirby បា្រប់ក្រុមអ្នកសារព័ត៌មានថា វាគួរតែមើលឃើញផ្លូវ តាមរយៈការទូត ដែលយើងកំពុងអនុវត្ត និងអ្វីដែលក្រុមសមភាគីរបស់យើងធ្វើ ។ យើងពិតជាជឿជាក់ណាស់។ យើងពិតជាចង់ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ការដោះលែងចំណាប់ខ្មាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm