ការចរចាបទឈប់បាញ់ហ្កាហ្សា នៅតែជាប់គាំង ខណៈអ៊ីស្រាអែលកំណត់ថ្ងៃវាយលុកក្រុង រ៉ាហ្វា

2024/04/09 03:35:12 pm        257

ក្រុមហាម៉ាស បានច្រានចោលសំណើបទឈប់បាញ់របស់អ៊ីស្រាអែល ដែលបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០៨ មេសា) ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា កាលបរិច្ឆេទមួយត្រូវបានកំណត់រួចហើយសម្រាប់ការលុកលុយក្រុង រ៉ាហ្វា (Rafah) ដែលជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា សម្រាប់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ជូនក្រុមរៀងៗខ្លួនទៅអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាដែលរួមមានអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ព្រមទាំងនាយកទីភ្នាក់ងារចារកម្មកណ្ដាល CIA របស់អាមេរិក លោក វីលៀម ប៊ឺនស៍ (William Burns)។

វត្តមានរបស់លោក ប៊ឺនស៍ បានគូសបញ្ជាក់ពីការកើនឡើងសម្ពាធពីសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយដែលនឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងទទួលបានជំនួយដល់ជនស៊ីវិលប៉ាឡេស្ទីន។

ព័ត៌មានលម្អិតនៃសំណើបទឈប់បាញ់នេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ។ ទន្ទឹមនឹងនេះ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «ជ័យជម្នះនេះតម្រូវឱ្យមានការចូលទៅក្នុងក្រុង រ៉ាហ្វា ហើយកាលបរិច្ឆេទបានកំណត់រួចរាល់» ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។

ក្រុង រ៉ាហ្វា គឺជាជម្រកចុងក្រោយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅដោយការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យលំនៅឋានរបស់ពួកគេរាបស្មើក្លាយជាផេះផង់។ អ៊ីស្រាអែលនិយាយថា ក្រុង រ៉ាហ្វា នេះគឺជាជម្រកសង្ស័យដ៏សំខាន់ចុងក្រោយរបស់អង្គភាពប្រយុទ្ធរបស់ក្រុមហាម៉ាស ដែលខ្លួនត្រូវតែលុបបំបាត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm