ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤នេះ ។
ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើនោះទេ ពោលគឺត្រូវមានផែនការវែងឆ្ងាយក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំធ្វើមួយឆ្នាំនោះទេ គឺមានផែនការរយៈពេល ២៥ឆ្នាំទៅមុខ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ ទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។









