សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់គប្បីធ្វើការបំផុសចលនាដាំដុះ ចិញ្ចឹម សត្វបន្ថែមទៀតដល់ប្រជាជន និងសហគមន៍ ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលផលខ្មែរ ៩មេសា លើកទី៧ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ផលិតនិងផ្គត់ផ្គង់ទីផ្សាប្រកបដោយចីរភាព គឺជាចលនាភូមិមួយផលិត ផលមួយ» សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ «ត្រូវយក ចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញនិងបំផុសចលនាដាំចុះចិញ្ចឹមសត្វ ផលិតកែច្នៃ និងអភិវឌ្ឍន៍ នូវផលិតផលគ្រប់ប្រភេទតាមគ្រូសារ សហគមន៍ បណ្តុំអ្នកផលិតផលប្រកបដោយគំនិតច្នៃប្រឌិតនិងរស់ រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវ ភាពពលរដ្ឋខ្មែរគ្រប់រូបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព និងត្រូវបន្តខិតខំសហការជាមួយខាងរាជធានី-ខេត្ត ក្នុងការដាក់បញ្ចូលផលិត ផលសក្តានុពលនានាជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយ ផលិតផលមួយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
តាមរយៈលិខិតអបអរសាទរនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានណែនាំ ដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្ត ដើម្បីរៀបចំឲ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ នៅតាមទី កន្លែងដែលមានសក្តានុពល ឲ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និង ផ្សព្វផ្សាយលក់ផលិតផលខ្មែរផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និង លើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ជួយទិញផលិតផលខ្មែរទៅប្រើប្រាស់ឲ្យបានច្រើនតាមដែលអាចធ្វើ ទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម និងសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង អស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែក ឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិ វឌ្ឍន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ឲ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិជាដើម៕