ផ្សារធំថ្មីលេងល្បែងប្រជាប្រិយរាល់ថ្ងៃដើម្បីអបអរសាទរឆ្នាំថ្មី និងបង្ហាញទៅទេសចរបរទេស

2024/04/09 06:11:22 pm        353

អាជីវករផ្សារធំថ្មី ក្នុងពេលបច្ចុប្បន្ននេះ បាននាំគ្នាលេងល្បែងប្រជាប្រិយ ក៏ដូចជារាំកម្សាន្តរាល់ថ្ងៃ ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាផ្ដល់ភាពសប្បាយរីករាយ បង្ហាញ​វប្បធម៌​ប្រពៃណីជាតិខ្មែរដល់ភ្ញៀវទេសចរបរទេស។

ការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត កំពុងមានការផុសផុល ស្របពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរខិតចូលមកដល់។ ជាក់ស្ដែងសម្រាប់ផ្សារធំថ្មី ជាគោលដៅ​ទេសចរណ៍​សំខាន់​មួយ​នៅ​រាជធានីភ្នំពេញ ក៏មានការលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តរៀងរាល់ល្ងាច ជាប្រចាំ​ថ្ងៃ​ផង​ដែរ។

ក្រុមអាជីវករនៅចន្លោះម៉ោង ៣.៣០រសៀល តែងមានការជួបជុំគ្នា ទាញព្រ័ត លេងបោះឈូង បោះ​អង្គុញ វាយក្អម និងលាក់កន្សែងជាដើម។ លើសពីនេះ ពួកគេ​នាំ​គ្នា​រាំ​កម្សាន្ត​នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ។ ពលរដ្ឋលើកឡើងពីភាពសប្បាយចិត្ត ដែលផ្សារធំថ្មី​បាន​រៀបចំ​លេង​កម្សាន្ត​បែប​នេះ។​ អាជីវករ​គ្រប់រូប​ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកផ្សារ​ធំថ្មី​សុទ្ធតែអាច​ចូល​លេង​កម្សាន្ត​ទាំង​អស់គ្នា។

ការរៀបចំលេង​កម្សាន្តនៅផ្សារធំថ្មីនេះបានទាក់ទាញទាំងភ្ញៀវទេសចរបរទេស ឱ្យឈរមើល ថត​យកទិដ្ឋភាព និងថែមទាំងអូសទាញឱ្យពួកគេចូលលេង និងរាំកម្សាន្តជាមួយ​ក្រុម​អាជីវករ​ថែម​ទៀត​ផង​។ ក្នុងនាមជាភ្ញៀវទេសចរបរទេស ពួកគេម្នាក់ៗ បង្ហាញភាពសប្បាយរីករាយជាខ្លាំង ដែល​បានចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងការមកកម្សាន្តនៅកម្ពុជានាពេលនេះ។

សូម​ជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៤នេះ មានរយៈ​ពេល​រហូត​ដល់ ៤ថ្ងៃ ចាប់រាប់ពីថ្ងៃ ទី១៣ រហូតដល់ថ្ងៃ១៦ ខែមេសា។ កំឡុងពេលនេះ ប្រជាពលរដ្ឋ​ជា​ច្រើន​ ពិសេសអ្នករស់នៅនិងប្រកបរបរចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ និងធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ជួប​ជុំបងប្អូន និងមានការទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងចំនួនច្រើនផងដែរ៕ អត្ថបទ៖ គឹមហុក  


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm