កម្មករកម្មការិនីត្រៀមទៅស្រុកកំណើតចាប់ពីថ្ងៃទី១១មេសានេះ ដើម្បីជួបជុំគ្រួសារនាឱកាសចូលឆ្នាំថ្មី

2024/04/09 06:33:25 pm        282

គិតចាប់ពីថ្ងៃទី១១ ខែមេសានេះតទៅ កម្មករកម្មការនីបម្រើការងារក្នុងវិស័យរោងចក្រកាត់ដេរ នឹង​ចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដើម្បីត្រៀមជួបជុំក្រុមគ្រួសារ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅនាពេលខាង​មុខឆាប់ៗ​នេះ​។

អ្នកស្រី ទួន សុឃឿន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ជាកម្មការិនីរោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ស៊ីជី ក្លូរី ស្ថិតនៅតំបន់ទ្រុងមាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ ប៊ីធីវី ឱ្យដឹងថា សម្រាប់ឆ្នាំនេះ កម្មករនិយោជិត​ក្នុង​រោងចក្រ​ទាំងអស់​ទទួល​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​រយៈ​៧ថ្ងៃ​ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ទើបត្រឡប់​ចូល​បំពេញ​ការងារ​ធម្មតា​ឡើង​វិញ។ អ្នកស្រីបានឲ្យដឹងទៀតថា ការឈប់សម្រាប់ជាច្រើនថ្ងៃនេះ ក្រៅពីកំណើត គឺ​មិន​មាន​គម្រោងទៅកម្សាន្តនៅទីណានោះទេ ដោយសារចង់ជួបជុំគ្រួសារ និង​សាច់ញាតិ​បង​ប្អូន​នៅ​ស្រុក​កំណើតតែប៉ុណ្ណោះ។

ជាមួយគ្នា​នេះក្រុមកម្មការនីនៃរោងចក្រខាងលើនេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​លើក​ឡើង​ស្រដៀង​គ្នាថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ក្រៅ​ពី​ការ​ជួប​ជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏នឹងនាំគ្នាធ្វើចង្ហាន់ និងរៀបចំ​ទេយ្យទាន​ផ្សេងៗ​ប្រគេ​ន​ព្រះសង្ឃ បន្ទាប់មកជួបជុំសាច់ញាតិទៅលេងសង្រ្កានតាមភូមិឃុំ និងការលេង​ល្បែង​ប្រជា​ប្រិយ​ជា​ដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា រាល់ឆ្នាំក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែង​តែ​ចាក​ចេញ​ពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​អនុញ្ញាត​ឱ្យ​កម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៤ថ្ងៃ គឺថ្ងៃ​១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm