ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ៖ ការដឹកនាំរបស់សម្ដេចតេជោបានប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍លឿននៅក្នុងតំបន់

2024/04/09 08:48:17 pm        196

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានស្វាគមន៍ចំពោះដំណើរតទស្សនកិច្ចរបស់លោក តាន់ ស្រ៊ី មីឆែល យ៉េវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះលោកប្រធានវិទ្យាស្ថានដែលកន្លងមក តែងតែ​គាំទ្រ​កម្ពុជា​ជា​ហូរហែរពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ ២០២២ ហើយ​ក៏​អរគុណ​ចំពោះ​វិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំ​ឆ្នើម​នៅ​ក្នុង​អាស៊ាន ដែលបានកាន់ញរញ៊ូអាស៊ានរហូតដល់ទៅ៣ដង។ សម្ដេច​តេជោក៏​បាន​សម្ដែង​ការ​រីក​រាយ​ដោយ​បាន​ធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែលលោក តាន់ ស្រ៊ី មីឆែល យ៉េវ បាន​ធ្វើការនេះតាំងពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន។

ជាការឆ្លើយ​តបលោក លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណ​ចំពោះសម្ដេច​ដែល​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម​ក្នុងពេលនេះក្នុងពេលដែលលោកបានបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយលោកក៏បានសម្ដែងការសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពី​លោក​បាន​ចាប់ផ្ដើមគ្រប់គ្រង KSI មក គឺលោកបានធ្វើការកត់​សម្គាល់​ឃើញ​ថា​កម្ពុជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន យ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹម​ថា​សម្ដេចតេជោ​នឹង​មានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធ​ភាព​នេះ​ដល់​បណ្ដាល​ថ្នាក់​ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ ការដឹកនាំរបស់​សម្ដេច​បាន​នាំ​មក​នូវ​ស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឲ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសដែលមានការអភិវឌ្ឍន៍លឿននៅក្នុងតំបន់។

លោក​បានសម្ដែងការចាប់អារម្មណ៍ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ដែល​លោក​បាន​មានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មាន​ភា​ព​ឆ្លាត​វៃ​ក្នុង​ការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី​នឹង​បន្ត​ពី​សម្ដេច​តេជោដឹក​នាំក​ម្ពុជា​ទៅ​រក​ការ​រីក​ចម្រើន​នៅក្នុងសម័យកាលថ្មីមួយថែមទៀត។

លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានជម្រាបជូនសម្ដេចតេជោថា លោកគ្រោង​នឹង​នាំ​មក​នូវ​សហគ្រិន អ្នកវិនិយោគជាច្រើនដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យ​ថាមពលដែលកកើតពីជីវម៉ាស លោកក៏បានជម្រាបជូនសម្ដេចថា ពីលោក​បាន​គោរព​ស្នើ​សុំ​សម្ដេច​ធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដែល​ចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។

សម្ដេច​តេជោ​បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឲ្យ​កម្ម​វិធីនានា ចូលរួមដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រី។ សម្ដេច​តេជោ​ផ្ដល់​យោបល់​បន្ថែម​ថា ​សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយ​ផ្ដោត​ទៅ​លើ​ពាណិជ្ជកម្ម​តម្រង់​ទិស​ទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិន គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើ​ប្រៀប​ធៀប​ប្រជាជន​ចិន​គឺ​ច្រើនជាងអាមេរិក និងអឺរ៉ុបបូកចូល​គ្នា​ទៀត​ហើយ​សេច​ក្ដី​ត្រូវ​ការ​របស់​ចិន​គឺ​ធំ​ធេង​ណាស់ ដូច្នេះត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​ សម័យកូវីដ-១៩ ដែលពីមុននោះគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញ​នៅ​ពេល​ការ​រារាំង​ដោយ​ជំងឺ​កូវីដ-១៩ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជា​មួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬអាច​លើស​ទ្វេរ​ដង​ទៅ​ទៀត​។

ដូច្នេះសម្ដេច​តេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវ​យក​ទុក​ដាក់​លើ​អ្វី​ដែលមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និង​សមាជិក​អាស៊ាន​នីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្ដេចតេជោ​បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាននេះ គឺមិន​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ស្បៀង​នោះ​ទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយ​ប្រទេ​ស​មួយចំនួនទៀត គឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះអាច​បំពេញ​ឲ្យគ្នា​ទៅ​វិញ​ទៅម​ក ហើយត្រូវធ្វើខិតខំធ្វើ សមាហរណកម្ម លើវិស័យពាណិជ្ជកម្ម ការវិនិយោគ​ផ្សេង​ៗ​ជា​មួយ​គ្នា​។

សម្ដេចក៏​បានផ្ដល់អនុសាសន៍ដល់វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញ​ទំនាក់​ទំនង​រកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។ ជាចុងក្រោយសម្ដេចតេជោ បាន​ជូនពរដល់ លោកប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ដ និងប្រតិភូ​សូម​ឲ្យ​ដំណើរ​ទស្សន​កិច្ច​រប​ស់លោ​ក បានប្រកបដោយជោគជ័យ និងជូនពរឲ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ប្រកប​ដោយជោគជ័យ។

ជាការឆ្លើយតប លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ចំពោះ​ការផ្ដល់​ជា​អនុសាសន៍លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និង​ការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជាដោយថែរក្សាបានយ៉ាងល្អ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm