ការ​ហ្វឹកហ្វឺន​បំប៉ន​គឺជា​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ប្រសិទ្ធភាព​ការងារ ​និង​ការ​អភិវឌ្ឍ​អង្គភាព

2021/04/27 09:59:58 am        27

ព្រះសីហនុ ៖ ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ការ​ហ្វឹកហ្វឺន​បំប៉ន​ គឺជា​ការ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​សម្រាប់​ប្រសិទ្ធភាព ការងារ និ​ង​ការ​អភិវឌ្ឍ​អង្គភាព​។


ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​សមត្ថភាព​យោធា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃទី​០៥ ខែតុលា ​ម្សិលមិញ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា​ សន្ដិភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្សជាតិ និង​ការអភិវឌ្ឍ ​ពិសេស ប្រទេស​កម្ពុជា​។ សន្ដិភាព ​គឺ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​ខិតខំ​ស្វះស្វែង​រ​ក​ដោយ​លំបាក​បំផុត ដោយ​ត្រូវយក ​សាច់ឈាម​អាយុជីវិត​ទៅ​ដូរ ដើម្បី​ប្រជាជន ​និង​ប្រទេសជាតិ​។ សម័យ​សង្គ្រាម ទាំង​ប្រជាពលរដ្ឋ ទាំង​កង​កម្លាំង គឺ​គ្មាន​ពេល វេលា​ណា​សមស្រប​សម្រាប់​ការរៀនសូត្រ ហ្វឹកហ្វឺន​នោះទេ ដូច្នេះ​ត្រូវ​ដឹង​ពី​តម្លៃ​នៃ​សន្ដិភាព​នេះ ហើយ​រួមគ្នា​ថែរក្សា ឱ្យបាន ដាច់ខាត ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​ថែមទៀត​។

ឧត្ដមសេនីយ៍ឯក យឿ​ង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​បញ្ជាក់ថា ការ​ហ្វឹកហ្វឺន​បំប៉ន​ដល់​កងទ័ព មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រឹង ​និង​បង្កើន​សមត្ថភាព​ដល់កង​កម្លាំង​ ក្នុងការ​អភិវឌ្ឍ​សមត្ថ ភាព​ខ្លួនឯង ​ប្រសិទ្ធភាព​ការងារ​ជូន​អង្គភាព ពិសេស​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​ការ​ពារជាតិ​មាតុភូមិ រក្សា​សន្ដិសុខ ​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ​។

ឧត្ដមសេនីយ៍ឯក បាន​ស្នើឱ្យ​កងកម្លាំង​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​ត្រូវ​បន្ដ​ចូលរួម​សហការ​ជាមួយ​អាជ្ញា ធរ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមគ្នា​ថែរក្សា​សុខ​សន្ដិភាព​បច្ចុប្បន្ន​ឱ្យ​បាន​គង់វង្ស ប្រឆាំង​ដាច់ខាត និង​វាយបក​ចំពោះ​ជន​អគតិ​ណា ឬ​ក្រុម ​ដែល​ចង់​បំផ្លាញ​សន្ដិភាព​។

ឧត្ដមសេនីយ៍ត្រី នូវ សំអុល ​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​បានឱ្យដឹងថា សម្រាប់​តំបន់​ប្រតិ​ប​ត្ដិ ការ​សឹក​រង​ខេត្ដ​ព្រះសីហនុ ​បានរៀបចំ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ពង្រឹង​សមត្ថភាព​យោធា ជា​បន្ដបន្ទាប់ ​ស្របតាម​ការណែនាំ​ពី​ថ្នាក់​ដឹក នាំ​គ្រប់​លំដាប់ថ្នាក់​។​ ការហ្វឹកហ្វឺន​បំប៉ន​ជា​ជំនួយ ផ្នែក​ធនធានមនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន អង្គភាព ​និង​អភិវឌ្ឍ​សង្គមជាតិ ឱ្យ កាន់តែ​ល្អប្រសើរ​ឡើង ស្របតាម​សម័យ​វិទ្យាសាស្ត្រ​ទំនើប​៕

​អត្ថបទ​៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm