រដ្ឋមន្ត្រីអ៊ីស្រាអែល គំរាមផ្តួលរំលំលោកណេតាន់យ៉ាហ៊ូ ប្រសិនបើលោក មិនចូលឈ្លានពានទីក្រុងរ៉ាហ្វាទេ

2024/04/09 09:00:57 pm        218

រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់អ៊ីស្រាអែល បានគំរាមផ្តួលរំលំលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ប្រសិនបើគាត់បរាជ័យក្នុងការបញ្ជាឲ្យមានការឈ្លានពានជើងគោកលើទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាភាគខាងត្បូងទេ។

លោក Itamar Ben-Gvir បានថ្លែងកាលពីថ្ងៃចន្ទថា៖«ប្រសិនបើលោកណេតាន់យ៉ាហ៊ូ សម្រេចចិត្តបញ្ចប់សង្រ្គាមដោយគ្មានការវាយលុកទ្រង់ទ្រាយធំនៅទីក្រុងរ៉ាហ្វាទេ នោះគាត់នឹងមិនមានអាណត្តិ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីតទៅទៀតទេ»។

កងទ័ពអ៊ីស្រាអែល បានដកកម្លាំងជើងគោកចេញពីតំបន់ហ្កាហ្សាភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយជំរុញឲ្យមានការរំពឹងទុកថា ប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ត្រូវបានផ្អាក ឬពន្យារពេល។

រដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតសារព័ត៌មាន The Telegraph ថា ខ្លួនយល់ស្រប ១០០ ភាគរយ ជាមួយនឹងលោក Ben-Gvir។

«យើងមានគោលដៅច្បាស់លាស់ ពោលគឺលុបបំបាត់សមត្ថភាពយោធារបស់ក្រុមហាម៉ាស។ នោះមានន័យថា ជាកងវរសេនាតូចទាំង៤ ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា»។

រដ្ឋមន្ត្រីនោះ បានបញ្ជាក់ថា៖«គោលដៅទីពីរ គឺដើម្បីរុះរើសមត្ថភាពនយោបាយ និងរដ្ឋបាលរបស់ពួកគេ។ ដូច្នេះសង្រ្គាម មិនទាន់ចប់ទេ ហើយយើងមានការងារត្រូវធ្វើ។ វាគឺរឿងសាមញ្ញណាស់»។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងកម្លាំងជើងគោករបស់ខ្លួន បានចាកចេញពីតំបន់ហ្កាហ្សាភាគខាងត្បូង ដោយសារតែការហត់នឿយ ហើយមិនមែនដោយសារតែសង្គ្រាម បានបញ្ចប់នោះទេ ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក ចូ បៃដិន (Joe Biden) បានសន្ទនាតាមទូរស័ព្ទដ៏តានតឹងជាមួយលោកណេតាន់យ៉ាហ៊ូ។ លោកបៃដិន បានទាមទារជំនួយបន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការការពារកាន់តែប្រសើរឡើងនៃជនស៊ីវិល និងបុគ្គលិកជំនួយ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm