តាមសេចក្តីរាយការណ៍ រុស្ស៊ីបានស្នើឲ្យប្រទេសកាហ្សាក់ស្ថានផ្គត់ផ្គង់ប្រេងសាំង ខណៈដែលការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង បង្ខំឲ្យប្រទេសនេះ នាំចូលប្រេងសាំង។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសកាហ្សាក់ស្ថាន ត្រូវបានស្នើសុំឲ្យបង្កើតទុនបម្រុងប្រេងសាំងចំនួន ១00.000តោន ស្មើនឹង ៨៤៥.000 បារ៉ែល ដើម្បីផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី ប្រសិនបើ កង្វះខាត កើតឡើង។
ពុំទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់រយ៉ាងណាទេ។ វិមានក្រឹមឡាំង ក៏កំពុងស្វែងរកការផ្គត់ផ្គង់ពីប្រទេសបេឡារុសផងដែរនោះ។
តាមធម្មតា ប្រទេសរុស្ស៊ី គឺជាអ្នកនាំចេញប្រេងសាំង ប៉ុន្តែការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពចម្រាញ់របស់ខ្លួន ដោយបង្ខំឲ្យប្រទេសនេះពឹងផ្អែកលើការនាំចូលដើម្បីបំពេញតម្រូវការ។
ការវាយប្រហារដោយយានដ្រូន បានត្រូវចំរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីយ៉ាងហោចណាស់ ១២ដង រួមទាំង ៥ដង ក្នុងខែមីនាតែមួយប៉ុណ្ណោះ ហើយអាចមានចម្ងាយរាប់រយម៉ាយ ក្នុងទឹកដីរុស្ស៊ី។
ប្រទេសអ៊ុយក្រែន បានងាកមកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីជាមធ្យោបាយវាយលុកសេដ្ឋកិច្ច ក្នុងសម័យសង្គ្រាមរបស់ខ្លួន ខណៈដែលភាគីទាំងសងខាង មិនបានចំណេញទឹកដីជាក់ស្តែងនោះ។