គម្របព្រៃឈើឆ្នាំ២០០២ជាង១ហិកតា ត្រូវគេលួចឈូសបំផ្លាញយកដី ដោយអាជ្ញាធរមូលដ្ឋានមិនបានដឹង

2024/04/09 09:33:35 pm        559

កំពង់ឆ្នាំង៖ គម្របព្រៃឈើឆ្នាំ២០០២ ដែលការពារដោយអនុក្រឹត ស្ថិតក្នុងភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជនសង្ស័យចូលលួចឈូសបំផ្លាញព្រៃយកដីជាកម្មសិទ្ធិនាពេលកន្លងទៅថ្មីៗនេះ ។ ដោយគោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ លោក សាន់ យូ តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, មន្ទីរកសិកម្មខេត្ត, ខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង, និងអាជ្ញាធរស្រុក បានចុះទៅពិនិត្យទីតាំងកើតហេតុភ្លាមៗ ក្រោយពីដឹងព័ត៌មានជាក់លាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 ក្រោយពីក្រុមការងារបានចុះទៅពិនិត្យទីតាំងកើតហេតុរួចមក លោក ពារ គឹមហេង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ ព្រៃឈើនៅចំណុចកើតហេតុនោះ ជាគម្របព្រៃឈើឆ្នាំ២០០២ដែលការពារដោយអនុក្រឹត ត្រូវបានជនសង្ស័យឈូសឆាយបំផ្លាញយកអស់ប្រមាណជាង១ហិកតា ។ បន្ទាប់ពីពិនិត្យឃើញបែបនេះហើយ លោកបានធ្វើការស្រាវជ្រាវបន្ត និងប្រកាសអោយជនសង្ស័យចូលមកបំភ្លឺចំពោះមុខសមត្ថកិច្ចជាបន្ទាន់ មិនអោយលើសពី១ខែឡើយ ។ ប្រសិនបើលើសរយៈពេល១ខែមិនឃើញចូលខ្លួនមកបំភ្លឺទេ លោកនឹងដាក់ជនសង្ស័យទៅជា «អញត្តជន» តែម្តង។

 លោកស្រី ហែម គៀន មេឃុំជៀប ស្រុកទឹកផុស បានអោយដឹងថា៖ ដីនៅទីតាំងកើតហេតុនោះ ជាដីធ្វើស្រែរបស់ប្រជាជនក្នុងភូមិកោះខ្ទមកាលពីប៉ុន្មានឆ្នាំមុន ក្រោយមកត្រូវបានបោះបង់ចោល ហើយម្ចាស់ដីនោះបានបន្តលក់ទៅអោយគេផ្សេងទៀត ស្រាប់តែថ្មីៗនេះឈ្មោះ វ៉ែន ឈឿន ជាអ្នករស់នៅភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានយកត្រាក់ទ័រលួចចូលឈូសគម្របព្រៃឈើទាំងនោះដោយមិនបានសុំលោកស្រីជាមេឃុំ ឬមេភូមិនោះឡើយ។ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានហាមដាច់ខាតមិនអោយអាជ្ញាភូមិឃុំស្រុក ពាក់ព័ន្ធនឹងបទល្មើសឈូសបំផ្លាញព្រៃលិចទឹក គម្របព្រៃឈើ និងដែនជម្រកសត្វព្រៃនោះឡើយ។ 

 ទាក់ទងនឹងករណីខាងលើ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ ឯកឧត្តមមិនអត់ឱនអោយជនសង្ស័យដែលប្រព្រឹត្តិទង្វើល្មើសនេះដាច់ខាត ឯកឧត្តមនឹងអោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើ រួមនិងអាជ្ញាធរភូមិឃុំស្រុកស្រាវជ្រាវអោយឃើញជនសង្ស័យ រួចបញ្ជូនទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm