កណ្ដាល ៖ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គម ពិសេសការបង្ក្រាបបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋាន ពិតជាកិច្ចការដ៏សំខាន់បំផុត ដើម្បីលក្ខណៈការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខនេះ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គ ហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រ ដាប់អាវុធទាំងបី និងកម្លាំងប្រជាការពារ នៅទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។
ឯកឧត្ដម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះសម្រេចទៅបាន ទាល់តែមានការចូលរួមពីមន្ត្រីអាជ្ញាធរដែនដី កង កម្លាំងប្រដាប់អាវុធ មាន៖ កងនគរបាល កងរាជ អាវុធហត្ថ កងទ័ព ប្រជាការពារព្រមទាំងក្រុមគ្រួសារបងប្អូនប្រជាពល រដ្ឋរបស់យើងផងដែរ។
ឯកឧត្ដម ហ៊ីង ប៊ុនហៀង ក៏បានជម្រុញដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារស្រុកកណ្តាលស្ទឹង បន្តចូលរួមថែរក្សាសន្តិភាព និងភាពសុខ សាន្ត សុខដុមរមនារបស់សង្គមជាតិ ពិសេសអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងការបង្ក្រាបបញ្ហាគ្រឿង ញៀន ស្របតាមអនុសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីបង្កលក្ខណៈការសប្បាយរីករាយជូនបងប្អូនប្រជាព លរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ក្នុងឪកាសនោះ ឯកឧត្ដមក៍បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាការលើកទឹកចិត្តដល់មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធទាំងបី និង ប្រជាការពារ ចំនួនជាង២ពាន់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល និងបានផ្តល់បន្ថែមដល់សាលាស្រុកកណ្តាលស្ទឹងថវិកាចំនួន ២លានរៀល, នគរបាលស្រុកថវិកា ៥លានរៀល ផ្នែកសឹករងស្រុកថវិកា ១លាន៥សែនរៀល និងប្រជាការពារទូទាំងស្រុកថវិកា ១០លានរៀលផងដែរ៕
អត្ថបទ ៖ ភារម្យ









