អ្នកទីក្រុងបាល់ទីម័រ របស់សហរដ្ឋអាមេរិក បា្ររព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃការបាក់ស្ពាន

2024/04/09 10:31:34 pm        142

អ្នកស្រុក ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាន បាល់ទីម័រ (Baltimore) ដែលបានកើតឡើងជិតពីរសប្តាហ៍មុន បានប្រារព្ធពិធីបួងសួង និងដង្ហែភ្លើងទៀនកាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) ដើម្បីរលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។

ជនរងគ្រោះទាំង ៦ នាក់ក្នុងហេតុការណ៍បាក់ស្ពាននោះ សុទ្ធតែជាជនអន្តោប្រវេសន៍មកពីម៉ិកស៊ិក និងអាមេរិកកណ្តាល ដែលកំពុងជួសជុលរណ្តៅលើផ្ទៃផ្លូវនៃស្ពាន នៅពេលដែលវាបានបាក់កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែមីនា។

ក្នុងអំឡុងពេលប្រារព្ធពិធី មនុស្សម្នាបានកាន់ឈើឆ្កាងចំនួនប្រាំមួយ ដែលមានឈ្មោះជនរងគ្រោះ និងទង់ជាតិនៃប្រទេសកំណើតរបស់ពួកគេ។

កាលពីថ្ងៃទី២៦ ខែមីនា កប៉ាល់ដឹកទូរកុងតឺន័រ ដាលី (Dali) កំពុងធ្វើដំណើរចេញពីកំពង់ផែ បាល់ទីម័រ តាមដងទន្លេ ផាថាបស្កូ (Patapsco) ក្នុងដំណើរឆ្ពោះទៅប្រទេសស្រីលង្កា។ នៅម៉ោង ១:២៤ នាទីព្រឹកព្រលឹម កប៉ាល់នោះបានដាច់ចរន្តអគ្គិសនី ហើយភ្លើងទាំងអស់របស់វារលត់មិនអាចគ្រប់គ្រងបាន។

បីនាទីក្រោយមកនៅម៉ោង ១:២៧ នាទីព្រឹកដដែលនោះ កប៉ាល់បានបុកបង្គោលស្ពាន ហើយស្ទើរតែរចនាសម្ព័ន្ធទាំងមូលនៃវិសាលភាពស្ពានបានដួលរលំចូលទៅក្នុងទឹកក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm