អតីតឧត្តមសេនីយ៍វ៉េណេហ្ស៊ុយអេឡា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២១ឆ្នាំ ពីបទជួយក្រុមឧទ្ទាមកូឡុំប៊ី

2024/04/09 10:46:59 pm        176

អតីតឧត្តមសេនីយវ៉េណេហ្ស៊ុយអេឡាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតីឆ្វេងនិយមលោក Hugo Chavez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២១ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទពីបទផ្គត់ផ្គង់អាវុធដល់ក្រុមឧទ្ទាមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC)។

លោក Cliver Alcala មានវ័យ៦២ឆ្នាំ បានសារភាពកំហុសកាលពីខែមិថុនា ឆ្នាំមុនចំពោះពីរករណីនៃការ   ផ្តល់ជំនួយសម្ភារៈដល់ក្រុមភេរវករ និងការបញ្ជូនអាវុធខុសច្បាប់។ សហរដ្ឋអាមេរិក បានចាត់ទុកក្រុម ឧទ្ទាម FARC ដែលបានរំសាយនៅឆ្នាំ២០១៦ ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ជាមួយ   រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីថា ជាក្រុមភេរវករ។

ចៅក្រមសហព័ន្ធអាមេរិក លោក Alvin Hellerstein បានប្រកាសទោសនេះ នៅក្នុងសវនាការ នៅតុលាការសហព័ន្ធ Manhattan។

លោក Alcala គឺជាមនុស្សដំបូងដែលត្រូវបានកាត់ទោសពីសហចុងចោទ៥នាក់របស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡាបច្ចុប្បន្ន លោក នីកូសឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលត្រូវបានចោទប្រកាន់ពីបទ«អំពើភេរវកម្ម» ក្នុងឆ្នាំ ២០២០។ លោកម៉ាឌូរ៉ូ ជាសត្រូវរបស់សហរដ្ឋអាមេរិកយូរឆ្នាំមកហើយ និងជាអ្នកការពារលោកChavez ដែលបានគ្រប់គ្រងការដួលរលំនៃសេដ្ឋកិច្ចនៅវ៉េណេហ្ស៊ុយអេឡា ដែលផលិតប្រេង បានបដិសេធការចោទប្រកាន់ទាំងនេះ។

រដ្ឋអាជ្ញាសហព័ន្ធ បានស្នើសុំឲ្យជាប់ទោស ៣០ឆ្នាំ សម្រាប់លោកAlcala។

ពួកគេ បានអះអាងថា បន្ថែមពីលើការផ្គត់ផ្គង់អាវុធកម្រិតយោធាដល់ក្រុមឧទ្ទាម FARC លោក Alcala បានទទួលសំណូករាប់លានដុល្លារសម្រាប់ការការពារការដឹកជញ្ជូនកូកាអ៊ីនរបស់ក្រុមនេះពីការជ្រៀតជ្រែក ដោយយោធាវ៉េណេហ្ស៊ុយអេឡា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm