លោក Adeyemo របស់រតនាគារអាមេរិក ព្រមានថា ក្រុម «ខិលខូច» កំពុងប្រើប្រាស់ទ្រព្យសម្បត្តិនិម្មិត

2024/04/09 11:38:34 pm        194

អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) បាននិយាយ ថា ក្រសួងមានក្ដីបារម្ភថា ក្រុមភេរវករនឹងបង្កើនការប្រើប្រាស់រូបិយប័ណ្ណនិម្មិត និងទ្រព្យសកម្មឌីជីថលផ្សេងទៀត ប្រសិនបើសភាមិនអនុម័តវិធានការនិយតកម្មថ្មីនោះទេ។

នៅក្នុងសក្ខីកម្មដែលបានរៀបចំត្រៀមសម្រាប់សវនាការរបស់គណៈកម្មាធិការធនាគារ លំនៅឋាន និងកិច្ចការទីក្រុងរបស់ព្រឹទ្ធសភា នៅថ្ងៃអង្គារ (ទី៩ ខែមេសា) នេះ លោក Adeyemo បានព្រមានថា បណ្ដាក្រុម ដូចជាក្រុមអាល់កៃដា ក្រុមហាម៉ាស និងសូម្បីតែក្រុមនៅរដ្ឋនានា ដូចជារុស្ស៊ី និងកូរ៉េខាងជើងជាដើម កំពុងស្វែងរកវិធីថ្មី ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ និងផ្ទេរធនធាន ដោយប្រើប្រាស់រូបិយប័ណ្ណនិម្មិត។

ជាមួយគ្នានេះ លោកបាននិយាយថា ក្រសួងរតនាគារបានបង្ហាញពីភាពជោគជ័យមួយចំនួន ក្នុងការលុបបំបាត់ហិរញ្ញវត្ថុខុសច្បាប់ នៅក្នុងប្រព័ន្ធអេកូឌីជីថល ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិកត្រូវការពង្រីកការអនុវត្តបន្ថែមទៀត ដើម្បីការពារសកម្មភាពបែបនេះរបស់ «ក្រុមខិលខូច»។

នៅក្នុងការកត់សម្គាល់ត្រៀមនោះ លោក Adeyemo បាននិយាយថា៖ «ទោះបីជាយើងបន្តវាយតម្លៃថា ពួកភេរវករចូលចិត្តប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុបែបប្រពៃណីក៏ដោយ ក៏យើងមានក្ដីបារម្ភថា បើគ្មានវិធានការរបស់សភាដើម្បីផ្តល់ឲ្យយើងនូវវិធានការចាំបាច់នោះទេ ការប្រើប្រាស់ទ្រព្យសម្បត្តិនិម្មិតដោយក្រុមទាំងនេះនឹងកើនឡើង»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm