
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) បានជួបជាមួយ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic នៅវិមានប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស ដើម្បីធ្វើការពិភាក្សាអំពីការការពារ និងសន្តិសុខ នៅតំបន់អឺរ៉ុប។
មេដឹកនាំទាំង២ នឹងពិភាក្សាគ្នាអំពីសមាជិកភាពរបស់ស៊ែប៊ី នៅសហភាពអឺរ៉ុប និងការគាំទ្ររបស់បារាំងចំពោះប្រទេសស៊ែប៊ី ក្នុងការប្រឈមនឹងជម្លោះដែលកំពុងបន្តមានជាមួយកូសូវ៉ូ។
លោក Macron បាននិយាយថា ប្រទេសស៊ែប៊ីមាន «តួនាទីដ៏សំខាន់ក្នុងការពង្រឹងស្វ័យភាពជាយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប»។
ដោយថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយលោក Macron លោក Vucic បាននិយាយថា ការបោះឆ្នោតថ្មីត្រូវតែធ្វើឡើងនៅក្នុងក្រុងចំនួន៤ ដែលមានប្រជាជនស៊ែប៊ីភាគច្រើន នៅភាគខាងជើងកូសូវ៉ូ៕