គណបក្សប្រឆាំងប៉ូឡូញ PiS ទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតមូលដ្ឋាន

2024/04/09 11:41:19 pm        111

លទ្ធផលចុងក្រោយនៅក្នុងការបោះឆ្នោតរដ្ឋបាលមូលដ្ឋានរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទ (ទី៨ ខែមេសា) បានបង្ហាញថា គណបក្សប្រឆាំងជាតិនិយម គឺគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ទទួលបានសំឡេងគាំទ្រច្រើនពីប្រជាជន ដែលលទ្ធផលនេះ គឺជាផលប៉ះពាល់ដល់មហិច្ឆតារបស់នាយករដ្ឋមន្ត្រីលោក Donald Tusk ក្នុងការពង្រឹងការក្ដោបក្តាប់អំណាចរបស់លោក។

ទោះបីជាលោក Tusk មិនជោគជ័យក្នុងការដឹកនាំក្រុមចម្រុះ គឺគណបក្ស KO របស់លោកឲ្យទទួលបានចំណាត់ថ្នាក់ទី១ ក្នុងការបោះឆ្នោតដោយឯករាជ្យពីដៃគូរបស់ខ្លួននៅក្នុងសម្ព័ន្ធភាពដែលកំពុងកាន់អំណាចក៏ដោយ ក៏គណបក្សនេះនឹងនៅតែគ្រប់គ្រងអាសនៈក្រុមប្រឹក្សាក្នុងតំបន់ច្រើនជាងគណបក្ស PiS ដដែល។

ការបោះឆ្នោតនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ នៅក្នុងទីក្រុងប្រ៊ុចសែល មុនការបោះឆ្នោតសភាអឺរ៉ុប ក្នុងខែមិថុនា នៅពេលដែលការស្ទង់មតិមតិទូទាំងទ្វីបអឺរ៉ុប បង្ហាញថា ក្រុមប្រជានិយមនឹងធ្វើបានល្អ។

យោងតាមលទ្ធផលចុងក្រោយពីគណៈកម្មការរៀបចំការបោះឆ្នោត បានឲ្យដឹងថា គណបក្ស PiS ទទួលបានសន្លឹកឆ្នោតច្រើនជាងគេ ដោយឈ្នះសំឡេង ៣៤,២៧ភាគរយ ហើយឥឡូវនេះគ្រប់គ្រងក្រុមប្រឹក្សាចំនួន៧ ក្នុងចំណោមក្រុមប្រឹក្សាថ្នាក់តំបន់ចំនួន១៦។ គណបក្ស KO ដែលជាក្រុមធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច មានសំឡេងឆ្នោត ៣០,៥៩ភាគរយ ប៉ុន្តែគ្រប់គ្រងក្រុមប្រឹក្សាតំបន់ចំនួន៩។

ការនាំមុខរបស់គណបក្ស PiS ទាក់ទងនឹងចំណែកគ្រប់គ្រងនៃការបោះឆ្នោតនេះ គឺមានចំនួនច្រើនជាងការព្យាករណ៍នៅក្នុងការស្ទង់មតិចេញពីមណ្ឌលបោះឆ្នោត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។ តែយ៉ាងណាក្ដី ក្រុមគណបក្សទាំង៣ ដែលបង្កើតរដ្ឋាភិបាលចម្រុះ ទទួលបានសំឡេងឆ្នោតច្រើនជាង ៥០ភាគរយ ពេលបូកបញ្ចូលគ្នា៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm