
រុស្សី បាននិងកំពុងវាយលុកទីក្រុងធំទីពីររបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហារ បង្កើនការវាយប្រហារដោយមីស៊ីល យានដ្រូន និងគ្រាប់បែកលើទីក្រុងខាគីវ (Kharkiv) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយថា ស្ថានភាពនេះ គឺធ្ងន់ធ្ងរ ហើយគូសបញ្ជាក់ពីតម្រូវការដ៏អស់សង្ឃឹមសម្រាប់ប្រព័ន្ធការពារអាកាសបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន។ ប៉ុន្តែដោយមានជំនួយរបស់សហរដ្ឋអាមេរិក នៅតែជាប់គាំងនៅក្នុងសភា ខ្លួនមិនច្បាស់ទេថា ពេលណា ជំនួយដែលត្រូវការច្រើន អាចមកដល់។
ទោះបីជាជំនួយមិនត្រូវបានជាប់គាំងក៏ដោយ ក៏វាមិនច្បាស់ថា តើសហរដ្ឋអាមេរិក នឹងអាចបំពេញតម្រូវការបានពេញលេញដែរឬទេ។ អ៊ុយក្រែន កំពុងស្នើសុំប្រព័ន្ធការពារដែនអាកាសកាន់តែច្រើន ដើម្បីការពារទីក្រុងរបស់ខ្លួន។
ការវាយប្រហារលើទីក្រុងខាគីវនៅប្រទេសអ៊ុយក្រែនភាគឦសាន បានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ។ អភិបាលក្រុង លោក Ihor Terekhov បាននិយាយថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ការវាយប្រហារដោយបានដ្រូន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និង រាប់សិបនាក់ទៀត រងរបួស។ មុននោះ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍មុន បានសម្លាប់មនុស្ស ៤នាក់។
ទីក្រុងខាគីវ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងបែលហ្គូរ៉ូដ (Belgorod) តាមបណ្តោយព្រំដែនភាគខាងកើតនៃប្រទេសរុស្ស៊ី។ នៅភាគអាគ្នេយ៍ គឺជាខ្សែត្រៀមជួរមុខក្បែរ Avdiivka ដែលរុស្ស៊ី បានដណ្តើមយកមកវិញ កាលពីខែកុម្ភៈ។
បន្ទាប់ពីការវាយប្រហារនោះ លោកហ្សេឡិនស្គី បាននិយាយថា៖«ស្ថានភាពនៅខាគីវ គឺអាក្រក់ណាស់» ដោយបញ្ជាក់ថា៖«ជនជាតិរុស្ស៊ី បានចាប់ផ្តើមប្រើគ្រាប់បែកតាមអាកាសតម្រង់គោលដៅប្រឆាំងនឹង ទីក្រុងនេះស្ទើរតែរាល់ថ្ងៃ»។