
នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់កុមារ ១២ នាក់ និងមនុស្សពេញវ័យ ៣ នាក់ បានស្លាប់ដោយសារទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅបន្តក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងទៅនេះ នៅក្នុងតំបន់ផ្សេងៗគ្នារបស់ប្រទេសតង់ហ្សានី។
អ្នកនាំពាក្យកងកម្លាំងនគរបាលប្រទេសតង់ហ្សានី លោក David Misime បានជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាល ការពារកូនៗរបស់ពួកគេពីភ្លៀងធ្លាក់ដែលនៅតែបន្ត ដែលបានបង្កផលវិបាកដ៏មហន្តរាយ។
លោក បានជំរុញឱ្យអ្នកដឹកនាំសាសនា គ្រូបង្រៀន និងបុគ្គលនានា ការពារកុមារពីការលេងនៅតំបន់ដែលងាយនឹងមានទឹកជំនន់ ក្នុងពេលមានភ្លៀងធ្លាក់។