
សារព័ត៌មាន AFP បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមមេដឹកនាំប្រទេសហៃទី បានបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីដឹកនាំប្រទេសការ៉ាអ៊ីបរបស់ពួកគេចេញពីភាពចលាចលដែលបង្កឡើងដោយក្រុមជនអន្ធពាល ប៉ុន្តែព័ត៌មានលម្អិត ត្រូវតែត្រូវបានអនុម័តជាមុនដោយអាជ្ញាធរ ដែលផុតអាណត្តិនេះ។
សមាជិកនៃក្រុមប្រឹក្សាអន្តរកាល បានបញ្ជូនផែនការរបស់ពួកគេ ទៅកាន់ស្ថាប័នការ៉ាអ៊ីបក្នុងតំបន់ CARICOM កាលពីល្ងាចថ្ងៃអាទិត្យ។
កិច្ចព្រមព្រៀងនេះ បង្កើតក្រុមប្រឹក្សាដែលមានសមាជិក៩រូប សមាជិកបោះឆ្នោត ៧រូប និងអ្នកសង្កេតការណ៍ពីររូប ដែលតំណាងឲ្យគណបក្សនយោបាយ វិស័យឯកជន និងសង្គមស៊ីវិល ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅដើមឆ្នាំ២០២៦។
អាណត្តិរបស់ក្រុមប្រឹក្សានេះ «នឹងបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦» នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានឃើញដោយសារព័ត៌មានAFPកាលពីថ្ងៃចន្ទ។
អាជ្ញាធរថ្មីរបស់ប្រទេសដ៏ក្រីក្រនេះ នឹងជំនួសលោកនាយករដ្ឋមន្ត្រី Ariel Henry ដែលផុតអាណត្តិ ហើយបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី១១ ខែមីនា បន្ទាប់ពីប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងអំពើហិង្សាដ៏ឃោរឃៅរបស់ក្រុមជនអន្ធពាលដែល ។
មន្ត្រីនយោបាយម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានបង្ហាញកាលពីល្ងាចថ្ងៃអាទិត្យដល់ ស្ថាប័ន CARICOM ដែលរួមចំណែកដ៏សំខាន់ក្នុងការចរចាអំពីវិបត្តិចុងក្រោយរបស់ប្រទេសកោះនេះ។