សាលា NPIC រៀបចំពិធីសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

2024/04/09 05:07:31 pm        154

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានរៀបចំកម្មវិធីសង្ក្រាន្តប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ ខែមេសា ២០២៤ ដើម្បីថែរក្សាប្រពៃណីជាតិទំនៀមទម្លាប់របស់ខ្មែរដ៏ផូរផង់។ 

ការរៀបចំកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅឆ្នាំនេះ មានលេងល្បែងប្រជាប្រិយជាច្រើនរួមមាន ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម ពង្រាត់កូនក្រមុំ លោតបាវ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ។ 

យុវជន ឡាយ អ៊ីវស៊ូ និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថា៖«កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាត្រូវបានរៀបចំឡើងតាមបែបប្រពៃណីដើម្បីថែររក្សានូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀតដែលមានសិស្ស និស្សិតចូលរួមជាច្រើនរយនាក់»។ 

យុវជនរូបនេះបន្ថែមថា សង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមិនត្រឹមតែធ្វើឡើងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានបំណងជួបជុំបងប្អូនដែលជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដើម្បីពង្រឹងភាពស្និទ្ធស្នាល មិត្តភាពរវាងគ្នានិងគ្នាផងដែរ។ 

យុវជនរូបនេះអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែរក្សាវប្បធម៌ខ្មែរដ៏ផូរផង់តាមរយៈការលេងល្បែងប្រជាប្រិយដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយពីព្រោះការថែរក្សាវប្បធម៌ខ្មែរ គឺជាកាតព្វកិច្ចរបស់យុវជនខ្មែរគ្រប់រូប ដែលនិស្សិត បញ្ញវន្ត ជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជានាពេលអនាគត។ 

យុវតី ហាក់ ឡៃហ៊ាង ជានិស្សិតសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាថា៖«ខ្ញុំសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននៅឆ្នាំនេះ ពីព្រោះកម្មវិធីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែររក្សាវប្បធម៌ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទខុសៗគ្នានៅថ្ងៃសង្ក្រាន្តដែលមានសិស្សនិស្សិតចូលរួមយ៉ាងច្រើនកុះករផងដែរ»។ 

យុវតីរូបនេះសង្ឃឹមថាវិទ្យាស្ថាននឹងបន្តរៀបចំឱ្យមានកម្មវិធីបែបប្រពៃណីបន្តបន្ទាប់ទៀតពីព្រោះវាមានសារសំខាន់ណាស់។ លើកពីនេះទៅទៀតវាជាឱកាសមួយសម្រាប់យុវជន ក៏ដូចជានិស្សិតទាំងអស់ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា មានពេលវេលាជុំគ្នា ស្គាល់គ្នា បង្កើនភាពស្និទ្ធស្នាល និងជាពិសេសនោះបានជួបជុំលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននៅទីនេះ។ 

ទន្ទឹមនឹងនេះនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែររក្សាសម្បត្តិវប្បធម៌ខ្មែរ តាមរយៈការលេងល្បែង ប្រជាប្រិយខ្មែរអំឡុងពេលចូលឆ្នាំ។ សម្បត្តិដ៏មានតម្លៃឥតកាត់ថ្លៃបានរបស់ជាតិទាំងនេះ យុវជនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា ការពារសម្បត្តិរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក្នុងនោះដែរយុវជនត្រូវ ខិតខំរៀនសូត្រ ធ្វើជាយុវជន យុវតី ឆ្នើម ដើម្បីប្រទេសជាតិ និងក្លាយជាទំពាំងដ៏ល្អសម្រាប់ស្នងឬស្សីនាពេលអនាគត។ 

គូសបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅ តាម វិទ្យាស្ថាន បណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅ ក្រោម ក្រសួងការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្តប្រចាំសាលារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។ វិទ្យាស្ថាននីមួយៗបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ដើម្បីថែរក្សា និងបណ្តុះស្មារតីរបស់យុវជន និស្សិតបញ្ញវន្តខ្មែរឱ្យចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិផងដែរ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am