
មណ្ឌលបោះឆ្នោតត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារនេះ រយៈពេល ១ថ្ងៃមុនការបោះឆ្នោតសភាកូរ៉េខាងត្បូង ដើម្បីសម្រេចចិត្តលើការបង្កើតសភាជាតិដែលមាន ៣០០អាសនៈ ក្នុងនោះការស្ទង់មតិបង្ហាញថា លទ្ធផលនឹងទម្លុះភាពទាល់ច្រកបានតិចតួចប៉ុណ្ណោះនៅក្នុងរដ្ឋាភិបាលមានការបែងចែកមួយនេះ ។
លោកប្រធានាធិបតី Yoon Suk Yeol បានធ្លាក់ប្រជាប្រិយភាពអស់រយៈពេលជាច្រើនខែមកហើយ ហើយលោកនឹងបាត់បង់សន្ទុះបន្ថែមទៀត បើសិនជាគណបក្សអំណាចប្រជាជន(PPP)របស់លោក ទទួលបានលទ្ធផលអន់នៅការបោះឆ្នោតមួយនេះ ។
បច្ចុប្បន្នសភា លើសលប់ដោយគណបក្សប្រជាធិបតេយ្យ(DP)ដែលគ្រប់គ្រង ១៤២អាសនៈ ក្នុងចំណោម ២៩៧អាសនៈ ហើយក្រុមសម្ព័ន្ធមិត្តជាមួយគណបក្សប្រឆាំង គ្រប់គ្រងសំឡេងភាគច្រើន ។
យោងតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មាន KBS និងក្រុមស្រាវជ្រាវ Hankook ចន្លោះថ្ងៃទី ៣០ ខែមីនា និងថ្ងៃទី ២ ខែមេសា បានឲ្យដឹងថា ៤នាក់ក្នុងចំណោមអ្នកឆ្លើយតប ១០នាក់ និយាយថា ពួកគេនឹងបោះឆ្នោតឲ្យគណបក្ស DP ខណៈដែល ៣៣ ភាគរយនិយាយថា ពួកគេនឹងគាំទ្រគណបក្ស PPP ៕