
បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋមន្រ្ដីការបរទេសចិន លោវ៉ាង យីរួចមក រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី លោកស៊ើហ្គេ ឡារ៉ូវ បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនិងចិន បានឯកភាពគ្នាចាប់ផ្ដើមការសន្ទនាស្ដីពី
សន្ដិសុខក្នុងតំបន់អឺរុបអាស៊ី (Eurasian) ។
បន្ទាប់ពីកិច្ចពិភាក្សានោះ លោកឡារ៉ូវ បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយដែលផ្សាយតាមទូរទស្សន៍ថា ភារកិច្ចបង្កើតសន្តិសុខអឺរុបអាស៊ីក៏កើតឡើង។ លោកបន្ដថា មិត្ដចិនរបស់លោក និងរូបលោក បានឯកភាពគ្នាចាប់ផ្ដើមការសន្ទនាមួយជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងមនុស្សរបស់យើងដែលមានផ្នត់គំនិតដូចគ្នាលើបញ្ហានេះ។
លោកឡារ៉ូវថែមទាំងបាននិយាយថា រុស្ស៊ីនិងចិន នឹងបន្ដកិច្ចសហប្រតិបត្ដិកាប្រឆាំងភេរវកម្មតទៅទៀត។
នៅពេលត្រូវបានសាកសួរអំពីការវាយប្រហារដោយយានដ្រូនលើរោងចក្រថាពលនុយក្លេអ៊ែរហ្សាប៉ូរីហ្សាក្នុងប្រទេសអ៊ុយក្រែននោះ លោកឡារ៉ូវ បាននិយាយថា រុស្ស៊ីស្វះស្វែងរកការវាយតម្លៃដោយស្មោះត្រង់លើការវាយប្រហារនោះពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់សហប្រជាជាតិIAEA ហើយនឹងលើកយកបញ្ហានេះទៅឯក្រុមប្រប្រឹក្សាសន្ដិសុខសហប្រជាជាតិ។