
ទីភ្នាក់ងារពត៌មានRIA និងTASS បានរាយការណ៍នៅថ្ងៃអង្គានេះ ដោយស្រង់ប្រភពពីអជ្ញាធរមូលដ្ឋានថា ផ្នែកមួយចំនួននៃក្រុងអ័ររិនប៊ើគ (Orenburg) អាចត្រូវបានជំនន់ រយ:ពេល២៤ម៉ោងខាងមុខ ខណ:ដែលកម្រិតទឹកក្នុងទន្លេអ៊ូរ៉ល និងទន្លេសាម៉ារ៉ា បានឡើងពី៥ដល់៤០សង់ទីម៉ែត្រនោះ។
ប្រទេសរុស្ស៊ី បានប្រកាសអាសន្ននៅក្នុងតំបន់អ័ររិនប៊ើគជិតប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីទន្លេអ៊រ៉ល ដែលជាទន្លេវែងជាងគេបំផុតទី៣របស់អឺរ៉ុប បានឡើងជាច្រើនម៉ែតប៉ុន្មានម៉ោងមុនកាលពីថ្ងៃសុក្រ និងបានធ្វើអោយធ្លាយទំនប់ទឹកក្នុងក្រុងអ៊ស(Orsk)។
តំបន់ក្រុងអ៊ស(Orsk)ជាក្រុងមួយមានប្រជាជនរស់នៅ២៣០.០០០នាក់ និងមានចម្ងាយប្រមាណជា ១.៨០០គីឡូម៉ែត្រភាគខាងកើតក្រុងមូស្គូ ត្រូវបានស្ថិតនៅក្រោមទឹក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បាននិយាយនៅថ្ងៃអង្គានេះថា ទឹកជំនន់កំពុងគំរាមកំហែងតំបន់កួហ្កាន(Kurgan) ភាគខាងត្បូងប្រទេសរុស្ស៊ី និងបានបណ្តាលឱ្យជីវិតមនុស្សជាង១៩.០០០នាក់ស្ថិក្នុងគ្រោះថ្នាក់។
ដោយសំអាងដល់អង្គភាពមូលដ្ឋានមួយនៃក្រសួងស្ថានការគ្រាមានអាសន្នរបស់រុស្ស៊ី ទីភ្នាក់ងារសារព័ត៌មានតាស់(TASS)បានរាយការថា លំនៅឋានយ៉ាងហោចណាស់៤.០០០ខ្នង ក៏អាចត្រូវរងគ្រោះផងដែរ ដោយបានបន្ថែមថា ចំណាត់ការរបស់ក្រសួងគ្រាអាសន្ន ត្រូវបានអនុវត្ដន៍ហើយនៅក្នុងតំបន់នោះ។