
ខណ:ជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង រដ្ឋមន្រ្ដីកាបរទេសរុស្ស៊ីលោកស៊ើហ្គេ ឡារ៉ូវ បាននិយាយនៅថ្ងៃអង្គារនេះថា ការជាប់ឆ្នោតម្ដងទៀតរបស់លោកវ៉្លាឌីមៀ ពូទីនជាប្រធានាធិបតីរុស្ស៊ី បានធានាឱ្យមានការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឡារ៉ូវ បានស្ថិតនៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃទៅកាន់ប្រទេសចិន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់លោកឡារ៉ូវ ទៅកាន់ក្រុងប៉េកាំងនេះ អាចត្រូវគេមើលឃើញថា ជាការត្រៀមសម្រាប់ការប្រាស្រ័យទាក់ទងនៅពេលខាងមុខ នៅកម្រិតមួយដ៏ខ្ពស់បំផុត។
អ្នកសារព័ត៌មានReuters បានរាយការណ៍កាលពីខែមុនថា លោកពូទីន នឹងធ្វើដំណើរទៅប្រទេសចិន នៅខែឧសភា ដើម្បីពិភាក្សាជាមួយលោកស៊ី នូវអ្វីដែលអាចជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខក្រឹមឡាំងនៃអណត្ដិប្រធានាធិបតីថ្មីរបស់លោក៕